• 2018-11-12 04:48:22
  • ប្រដាល់

ឈិត​ សេរីវណ្ណថង​ សរសើរ​ ធ្នូសឹកឡេក​ ល្អ​ជាង​កាល​ប៉ះ​គ្នា​លើក​មុន​ទៀត​

  • 2018-11-12 04:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ សរសើរ​ជើង​ខ្លាំង​ថៃ​ ធ្នូសឹកឡេក​ ថា​រឹតតែ​ល្អ​ជាង​កាល​ប៉ះ​គ្នា​លើក​ទី១​ទៅ​ទៀត​ ម្សិលមិញ​នេះ​នៅ​សង្វៀន​ CNC។​

សេរីវណ្ណថង(ក្រហម)

វណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ប្រដាល់​ថៃ​ខាង​លើ​នេះ​ បើ​ប្រៀបធៀប​ពី​សមត្ថភាព​កាល​ប៉ះ​គ្នា​លើក​ទី១​ មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ ពោល​គឺ​វ៉ៃ​អស់​ស៊ុហ្វ​នៅ​ចុង​ទឹក​ ៤-៥។​ ប៉ុន្តែ​ប្រកួត​ម្សិលមិញ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ សមត្ថភាព​កីឡាករ​ ធ្នូសឹកឡេក​ រឹតតែ​ល្អ​ និង​ខ្លាំង​វ៉ៃ​បាន​ពេញ​៥ទឹក​តែ​ម្ដង។​

ធ្នូសឹកឡេក ពេលអាជ្ញាកណ្ដាលរាប់

កូន​ប្រុស​លោក​ ឈុត​ សេរី​ រូប​នេះ​ក៏​ប្រាប់​ពី​ចន្លោះ​ប្រហោង​របស់​ខ្លួន​ម្សិលមិញ​ដែរ​ថា​ ចុង​បញ្ចប់​ការប្រកួត​នោះ​គឺ​អស់​ស៊ុហ្វ​តែ​ម្ដង​ ដោយ​សារ​តែ​ដៃគូ​ចូល​បុក​ខ្លាំង​ពេក​ ត្រូវ​វ៉ៃ​ទប់​ទល់​និង​គេ​រហូត​ដូច្នេះ​អស់​រលីង។​ ចំណុច​នេះ​ដែរ​ ខ្លួន​នឹង​ត្រូវ​ខំប្រឹង​ហាត់​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ល្អ​ជាង​នេះ​នៅ​ប្រកួត​ក្រោយៗ​ទៀត។​

សេរីវណ្ណថង​ ពេលឈ្នះ ធ្នូសឹកឡេក ម្សិលមិញ

ឈិត​ សេរីវណ្ណថង​ ធ្លាប់​ប៉ះ​គ្នា​ពីរ​លើក​មក​ហើយ​ជា​អ្នក​ប្រដាល់​ឆ្លងដែន​មក​ពី​ថៃ​ ធ្នូសឹកឡេក​ ដោយ​លើក​ទី១​មិត្តភាព​អន្តរជាតិ​គឺ​ស្មើ​គ្នា​ លើក​ទី២​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ឈ្នះ​ពិន្ទុ។​ អ្នក​ប្រដាល់​រូប​នេះ​កំពុង​មាន​៩ពិន្ទុ​ក្នុង​ដៃ​ ក្រោយ​៣ប្រកួត​ឈ្នះ​ទាំង​៣​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់​ ISI​ ទម្ងន់​៥៧​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់