• 2018-11-12 03:43:51
  • បាល់ទាត់

សាហាវ! ​៤​ ក្រុម​កំពូល​តារាងនៅ​លីគ​ផ្សេង​គ្នា​​​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​រដូវ​កាល​នេះ

  • 2018-11-12 03:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប ពេល​នេះ​ឈាន​ដល់​ជាង១០​សប្ដាហ៍​ហើយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ក្រុម​កំពូល​តារាង​ដល់​ទៅ​៤​ក្រុម​មិន​ទាន់​ចាញ់​សោះ​ក្នុង​រដូវ​កាល​នេះ។ មើល​ទាំង​អស់​គ្នា​មាន​ក្រុម​ណា​ខ្លះ?

១.​ Ligue 1 (PSG)

ក្រោយ​ពី​លត់​​ក្រុម​ប្រជែង Monaco កាល​ពី​យប់​មិញ ៤-០ ក្លឹប Paris Saint-Germain បន្ត​ភាព​មិន​ដែល​ចាញ់​ក្នុង​លីគ​ ពោល​១៣​ប្រកួត​ឈ្នះ​ទាំង​១៣​មាន​៣៩​ពិន្ទុ​ពេញ។ PSG កំពុង​ឈរ​កំពូល​តារាង​​ដាច់​ក្រុម​លេខ​ពីរ Lille ដល់​ទី​១៣​ពិន្ទុ។

២.​ Premier League (Manchester City)

ក្លឹប​អ្នក​មាន​ប្រចាំ​អង់គ្លេស​មួយ​នេះ​​នៅ​តែ​បន្ត​ភាព​ខ្លាំង​នៅ​រដូវ​កាល​នេះ ឆ្លង​កាត់​១២​ប្រកួត​ក្នុង​លីគ​ឈ្នះ១០ ស្មើ ២​ មិន​ដែល​ចាញ់។ ពួក​គេ​​ស្ថិត​នៅ​កំពូល​តារាង ​Premier League មាន​៣២​ពិន្ទុ គម្លាត​ពីរ​ពិន្ទុ​ពី​ក្រុម​លេខ​២ Liverpool ខណៈ​យប់​មិញ​ទើប​ឈ្នះ​សត្រូវ​រួម​ទីក្រុង Man Utd។

៣. Bundesliga (Dortmund)

Bundesliga ឈាន​ដល់​សប្ដាហ៍​ទី​១១ ក្លឹប Borussia Dortmund មាន​បង្ហាញ​​ភាព​អស្ចារ្យ​រដូវ​កាល​នេះ​​មិន​ដែល​ចាញ់​មួយ​ប្រកួត​​ណា​ទេ​គឺ​ឈ្នះ ៨ ស្មើ​៣។ ជា​ពិសេស​ក្នុង​សប្ដាហ៍​នេះ ពួក​គេ​ទើប​តែ​យក​ឈ្នះ Bayern Munchen ៣-២ បន្ត​នៅ​លេខ​១​​លើ​តារាង​ពិន្ទុ។

៤.​ Serie A (Juventus)

ក្លឹប​សេះ​បង្កង់​​ Juventusឆ្លង​កាត់​១២​ប្រកួត​ក្នុង​លីគ​ឈ្នះ​ដល់​១១ ស្មើ​តែ​ម្ដង​ប៉ុណ្ណោះ​មាន​៣៤​​​ពិន្ទុនៅ​លេខ​១​ក្នុង​លីគ។ ប្រកួត​ចុងក្រោយ​ឈ្នះ AC Milan ២-០៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់