- 2018-11-12 01:58:17
- បាល់ទាត់
Ronaldo ជិតឡើងដល់កំពូល Top Scorer នៅ Serie A ក្រោយរកបាន១គ្រាប់បន្ថែម
- 2018-11-12 01:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ជិតឡើងដល់កំពូល Top Scorer នៅ Serie A ក្រោយរកបាន១គ្រាប់បន្ថែម
ចន្លោះមិនឃើញ
Cristiano Ronaldo ពេលនេះកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២នៃតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Serie A ក្រោយរកបាន១គ្រាប់កាលពីយប់មិញជួយ Juventus ឈ្នះ AC Milan ២-០។
អតីតកីឡាកររបស់ Real Madrid រកបានគ្រាប់ទី៨ក្នុងលីគ ក្រោយ Mario Mandzukic ជាអ្នកបើកឆាករកគ្រាប់មុនឲ្យ Juventus យកជ័យជម្នះលើ AC Milan ដែលមានគ្នា១០នាក់ ក្រោយHiguain បានកាតក្រហម ។ សម្រាប់ជោគជ័យនេះក្រុមរហស្សនាមសេះបង្កង់បន្តឈរកំពូលតារាងមាន៣៤ពិន្ទុ មិនទាន់ចាញ់មួយប្រកួតសោះ ហើយក៏ជាការធ្វើបានល្អបំផុតដែលមិនទាន់មានក្រុមណាធ្វើបាននៅ Serie A។
ងាកទៅមើលអ្នកទាត់បញ្ចូលទីនៅ Serie A ពេលនេះកីឡាករ Krzysztof Piatek របស់ Genoa កំពុងឈរលេខមួយមាន៩គ្រាប់ ខណៈ Ronaldo នៅលេខពីមាន៨គ្រាប់ដូចគ្នានឹង Ciro Immobile របស់ Lazio៕