• 2018-11-12 01:48:23
  • ព័ត៌មាន

Messi ចូល​លេង​វិញ​តែ​ Barca បែរ​ជា​ចាញ់​ Real Betis

  • 2018-11-12 01:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​លេង​ចាញ់​ក្នុង​ទឹកដី​នៅ​លីគ​លើក​ដំបូង​នៅ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​បន្ទាប់​ពី​លេង​ចាញ់​ Real Betis ដោយ​លទ្ធផល​ ៣​ទល់​នឹង​៤។​

Junior Firpo ជា​អ្នក​បើក​ឆាក​គ្រាប់​ទី១​នៅ​ Nou Camp ត្រឹម​២០​នាទី​ដំបូង​ មុន​ពេល​ដែល​ Sánchez Rodrígue បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​៣៤។​ ចូល​វគ្គ​ទី​ពីរ​នាទី​៦៨​ Messi ទាត់​ប៉េណាល់ទី​ឲ្យ​ Barca តាម​ពី​ក្រោយ​បាន​១​គ្រាប់​​វិញ​ តែ​មិត្ត​រួម​ជាតិ​អាហ្សង់ទីន​ Lo Celso ស៊ុត​គ្រាប់ទី​៣​ឲ្យ​ Betis បន្ត​នាំ​មុខ​ ៣-១។​

ការ​ប្រកួត​កាន់​តែ​ក្ដៅ​គគុក​នៅ​ពេល​ Vidal តាម​ឲ្យ​ម្ចាស់​ផ្ទះ​បាន​ ២-៣​ ត្រឹម​នាទី​៧៩​ តែ​ Canales របស់​ Betis បាន​បន្ត​ដាក់​សម្ពាធ​លើ​ Barca ក្រោយ​សម្រេច​គ្រាប់​ទី​៤​នៅ​នាទី​៨២ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ Rakitic ត្រូវ​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ។

យ៉ាង​ណា​នៅ​នាទី​៩០+២ Messi ស៊ុត​ឲ្យ​ Barcelona បាន​១​គ្រាប់​ទៀត​ប៉ុន្តែ​នៅ​មិន​អាច​ឲ្យ​ក្រុម​លោក​ Valverde គេច​ផុត​ពី​បរាជ័យ​បាន៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់