• 2018-11-12 01:17:25
  • ព័ត៌មាន

Mouriho ថា​ City ឈ្នះ​ដោយ​សារ​មិន​សូវ​ហត់​ដូច​ Man Utd

  • 2018-11-12 01:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ជឿ​ជាក់​ថា​ការ​លេង​ក្នុង​ដី​២​ប្រកួត​ចុង​ក្រោយ​របស់​ Manchester City គឺ​ផ្ដល់​ផល​ចំណេញ​ច្រើន​ដល់​ពួកគេ​ក្នុង​ការ​លេង​ទល់​នឹង​ United។

Mourinho

៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​នាំ​មក​ឲ្យ​ដោយ​ថ្វី​ជើង​កីឡាករ​ David Silva, Sergio Aguero និង​ Ilkay Gundogan ជួយ​ឲ្យ​ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃ​មេឃ​បាន​៣​ពិន្ទុ​​នៅ​ Etihad បន្ត​ឈរ​កំពូល​តារាង​ មាន​គម្លាត​២​ពិន្ទុ​ពី​ Liverpool។

យ៉ាង​ណា​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​មើល​ឃើញ​ថា​ប្រកួត​នេះ​ City ចំណេញ​កម្លាំង​ច្រើន​បើ​ធៀប​ជាមួយ​នឹង​ United ដែល​ជា​ក្រុម​ភ្ញៀវ។​ ក្រុម​លោក​ Pep លេង​២​ប្រកួត​សុទ្ធ​តែ​ក្នុង​ទឹកដី​ដោយ​យក​ឈ្នះ Southampton និង​​ Shakhtar Donetsk នៅ​ Champions League។​

ងាក​ទៅ​មើល​បិសាច​ក្រហម​វិញ​ នេះ​គឺ​ជា​ប្រកួត​ក្រៅ​ដី​លើក​ទី​៣​ហើយ​សម្រាប់​ពួកគេ​ ដោយ​ក្រុម​លោក​ Mourinho បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ Bournemouth ហើយ​ហោះ​ទៅ​អ៊ីតាលី​ប៉ះ Juventus មុន​ពេល​មក​សួរ​សុខ​ទុក្ខ​ភ្ញៀវ​ City កាល​ពី​យប់​មិញ។

ការ​ធ្វើ​ដំណើរ​ទៅមក​ ៣ប្រកួត​ជាប់​គ្នា​ ហើយ​មាន​ទាំង​ការ​ហោះ​ឆ្លង​ប្រទេស​ទៀត​នោះ​ធ្វើ​ឲ្យ​កីឡាករ​មាន​ការ​នឿយ​ហត់​និង​ចាញ់​ប្រៀប​ City។ នេះ​បើ​តាម​ការ​មើល​ឃើញ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់