• 2018-11-11 02:07:43
  • កីឡា​ផ្សេង​ៗ

ជើង​ឯក​ E-Sport 2018 រក​ឃើញ​២​ក្រុម​ទៀត​​ឡើងជុំផ្តាច់ព្រ័ត្រ​

  • 2018-11-11 02:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 549

ចន្លោះមិនឃើញ

តំបន់​ទី​២​នៃ​ការប្រកួត​​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ឆ្នាំ​២០១៨​បាន​រក​ឃើញ​​ក្រុម​ខ្លាំង​២​ឈ្នះ​កៅអី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​នា​​ បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១០​ ខែ​វិច្ឆិកា ម្សិល​មិញ។​​

ក្រុម Team Kleac Ey លេខ​១

ក្រុម​ដែល​ទទួល​បាន​សិទ្ធិ​ឡើង​​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​គឺ​ Team Klach Ey ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ និង​ក្រុម​ Five Shooter ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ ក្រុម​ទាំង​ពីរ​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​តំបន់​ទី​២​ដែល​មាន​ខេត្ត​ កំពង់ធំ ព្រះ​វិហារ​ សៀមរាប​ និង​ឧត្តរមានជ័យ​។

ក្រុម Five Shooter លេខ​២

ក្រុម​ Team Klach Ey ​ទទួល​បាន​ប្រាក់​រង្វាន់​​១ ០០០​ដុល្លារ​ និង​ក្រុម​ Five Shooter ​ទទួល​បាន​​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​ ហើយ​ក្រុម​ទាំង​ពីរ​ទទួល​បាន​ការ​ទំនុក​បម្រុង​សម្រាប់​ធ្វើ​ដំណើរ​ ស្នាក់​នៅ និង​អាហារ​ក្នុង​​ការ​ចូល​រួម​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ នា​ខែ​មករា ឆ្នាំ​២០១៩។

រហូត​ដល់​ពេល​រក​បាន​៤​ក្រុម​ហើយ​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ

  • តំបន់​ទី​១៖ ក្រុម Aggressive Fight ​លេខ​១ និង​ក្រុម​ King Attack ​លេខ​២
  • តំបន់​ទី​២៖ ក្រុម Team Klac Ey លេខ​១ និង​ក្រុម Five Shooter លេខ​២

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់