• 2018-11-11 02:06:22
  • បាល់ទាត់

Dortmund វាយ​បក​យក​ឈ្នះ Bayern បន្ត​ភាព​មិន​ដែល​ចាញ់​ក្នុង​លីគ

  • 2018-11-11 02:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Borussia Dortmund នៅ​តែ​មិន​ទាន់​ស្គាល់​ពាក្យ​ថាចាញ់​ ក្រោយ​វាយ​បក​តាម​ពី​ក្រោយ​យក​ឈ្នះ​គូ​ប្រជែង Bayern Munich  ៣​ទល់​នឹង​២ កាល​ពី​យប់​មិញ​នៅ Bundesliga។

ក្នុង​វគ្គ​ទី​មួយ Robert Lewandowski ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ​​ក្រុម​ភ្ញៀវ​ Bayern នាទី​ទី​២៦។ ឈាន​ដល់​វគ្គ​ទី​ពីរ​ម្ចាស់​ផ្ទះ Dortmund បាន​តាម​ស្មើ​វិញ​ដោយ​ការ​ទាត់​ប៉េណាល់ទី​ដោយ Marco Reus ​នាទី​៤៩ ប៉ុន្តែ​៣​នាទី​បន្ទាប់ Lewandowski ដដែល​បាន​បន្ថែម​មួយ​គ្រាប់​ទៀត ធ្វើឲ្យ Bayern នាំ​មុខ​ជា​ថ្មី។

យ៉ាងណាមិញ Dortmund ដែល​ជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​រដូវ​កាល​នេះ បាន​ធ្វើ​ការ​វាយ​សម្រុកវាយ​បក​រក​បាន​ពីរ​គ្រាប់​វិញ សម្រេច​ដោយ​កីឡាករ Marco Reus និង Paco Alcacer។ ដូច្នេះ​ជា​លទ្ធផល Dortmund បាន​យក​ឈ្នះ Bayern ៣-២ ក្នុង​សប្ដាហ៍​ទី​១១។ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់