• 2018-11-10 04:12:51
  • ព័ត៌មាន

ម្ចាស់​ក្លឹប​បដិសេធ​ព័ត៌មាន​ថា​ ចង់​លក់​ Liverpool ក្នុង​តម្លៃ​២ពាន់​លាន​

  • 2018-11-10 04:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John W Henry ដែល​ជា​ម្ចាស់​ក្លឹប​ Liverpool បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ថា​លោក​មាន​បំណង​លក់​ក្លឹប​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​២​ពាន់​លាន​ផោន។​​

ប្រភព​ព័ត៌មាន​ខាង​លើ​បែក​ធ្លាយ​មក​ពី​កាសែត​ New York Post ដែល​ផ្សាយ​ថា​លោក​ Henry ​​ជនជាតិ​អាមេរិក​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា​ទិញ​ក្លឹប​ហង្ស​ក្រហម​បន្ទាប់​ពី​កាន់កាប់​អស់​រយៈ​ពេល​៨​ឆ្នាំ​រួច​មក។​ ដំណឹង​នេះ​លេច​ឡើង​ស្រប​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​មហាសេដ្ឋី​ជនជាតិ​អារ៉ាប់​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ Liverpool។

អ្នក​នាំ​ពាក្យ​ក្លឹប​បាន​ហៅ​ព័ត៌មាន​ខាង​លើ​ថា "គ្មាន​មូលដ្ឋាន​ច្បាស់​លាស់" ហើយ​បន្ថែម​ថា​ម្ចាស់​ក្លឹប​បច្ចុប្បន្ន​គ្មាន​បំណង​លក់​ Liverpool ឲ្យ​នរណា​ឡើយ​បើ​ទោះ​ធ្លាប់​មាន​អ្នក​មក​ចរចា​១លើក​ជា​២​លើក​នា​ពេល​កន្លង​មក​ក៏​ដោយ។​

ក្រោម​ការ​វិនិយោគ​របស់​ FSG ក្រុម​មាន​មូលដ្ឋាន​នៅ​ Anfield ធ្លាប់​ឈ្នះ​ពាន​ម្ដង​គត់​គឺ League Cup កាល​ពី​ឆ្នាំ​២០១២​ក្រោយ​យក​ឈ្នះ Cardiff City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យ៉ាង​តានតឹង​បំផុត៕

ប្រភព៖ Liverpool Echo ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់