• 2018-11-10 02:51:46
  • ព័ត៌មាន

មើល​វីដេអូ​ Ramsey ស៊ុត​បាល់​យ៉ាង​ម៉េច​ទើប​ឈ្នះ​ពាន​ Goal of the month

  • 2018-11-10 02:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aaron Ramsey បាន​យក​ឈ្នះ​មិត្ត​រួម​ក្រុម Pierre-Emerick Aubameyang លើក​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​តុលា​នៅ​ Premier League។ ​

ខ្សែ​បម្រើ​សញ្ជាតិ​វែល​ស៊ុត​គ្រាប់​ទី​៣​ក្នុង​​ការ​ប្រកួត​ដែល​ Arsenal យក​ឈ្នះ​ Fulham ៥-១​ នៅ​កីឡដ្ឋាន Craven Cottage កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ ដោយ​ប្រើប្រាស់​បច្ចេកទេស​ទះ​បាល់​ពី​ក្រោយ​ខ្នង​ (Backheel) ហើយ​១​គ្រាប់​នោះ​កើត​ចេញ​ពី​ការ​សហការ​គ្នា​យ៉ាង​ល្អ​រវាង​មិត្ត​រួម​ក្រុម​នៅ​ពេល​​ដែល​បាល់​វាយ​បក​លឿនៗ។​

ពាន​ខាង​លើ​បាន​មក​ពី​ការ​បោះ​ឆ្នោត​របស់​អ្នក​ជំនាញ​ និង​អ្នក​គាំទ្រ​ហើយ​បាល់​របស់​ ​Ramsey បាន​យក​ឈ្នះ​ការ​ស៊ុត​របស់​ Ricardo Pereira, Gylfi Sigurdsson, Andre Schurrle, Roberto Pereyra, Riyad Mahrez និង​ Anthony Martial​៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់