• 2018-11-07 02:09:31
  • កីឡា​ផ្សេង​ៗ

តោះ​ មក​ដឹង​ពី​ឧបករណ៍​សេះ​លោត​ លើ​វិញ្ញាសា​ Artistic​ របស់​កាយ​សម្ព័ន្ធ​

  • 2018-11-07 02:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ដឹង​ថា​កាយសម្ព័ន្ធ​ជា​ប្រភេទ​កីឡា​យ៉ាង​ដូចម្ដេច​រួច​ហើយ​ និង​ដឹង​អំពី​២វិញ្ញាសា​របស់​កីឡា​មួយ​នេះ​ហើយ​ ឥលូវ​ Sabay​ នឹង​បង្ហាញ​ជា​ថ្មី​ទៀត​ពី​ទី១​ សេះ​លោត។​ សេះ​លោត​ ជា​ឧបករណ៍​ទី១​ ក្នុង​ចំណោម​ឧបករណ៍​ទាំង​៦​ប្រភេទ​នៃ​វិញ្ញាសា​ Artistic។​

លោក​ ណយ​ ផាន់ណា​ បាន​ពន្យល់​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ឧបករណ៍​មួយ​នេះ​គឺ​មាន​ច្រើន​របៀប​ផ្សេងៗ​គ្នា​ ប៉ុន្តែ​លោក​សុំ​លើក​យក​តែ​ចំណុច​មួយ​ចំនួន​មក​បង្ហាញ​នោះ​ទេ​ ដើម្បី​ឲ្យ​មហាជន​ដឹង​ថា​គេ​លេង​យ៉ាង​ដូច​ម្ដេច​ខ្លះ។​

១​ ការ​ហ្វឹកហាត់​ដំណាក់កាល​ដំបូង​ គឺ​រៀបចំ​កម្លាំង​កាយ​ ឬ​ដង​ខ្លួន។​ កីឡាករ​អាច​ចំណាយ​ពេល​ប្រហែល​៤ខែ​ ទើប​បន្ត​ទៅ​ដំណាក់​កាល​ផ្សេងៗ​ទៀ។​

២​ ការ​រៀបចំ​មូលដ្ឋាន​គ្រឹះ​បច្ចេកទេស​ ដំណាក់​កាល​នេះ​ អាច​កីឡាករ​អាច​ប្រើ​រយៈពេល​ប្រហែល​៣ខែ​ ទើប​អាច​ឈាន​ទៅ​ដំណាក់កាល​បន្តបន្ទាប់​ទៀត។​

៣​ ដំណាក់កាល​ត្រៀម​ប្រកួត​ ឬ​ដំណាក់កាល​ប្រកួត​តែ​ម្ដង​ កីឡាករ​ប្រើ​ពេល​យូរ​ជាង​ដំណាក់កាល​មុនៗ​ទៅ​ទៀត​ អាច​ឈាន​ដល់​ ៥-៦​ខែ​ ទើប​បាន។​

កុំ​ឲ្យ​ខាតពេល​យូរ​ទស្សនា​វីដេអូ​បង្ហាញ​មួយ​ៗ​ខាង​ក្រោម៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់