• 2018-11-03 07:59:50
  • វិភាគ

យប់នេះ Arsenal អាច​ធ្វើ​ស៊ី​ឲ្យ Liverpool ស្គាល់​ពាក្យ​ចាញ់​លើក​ដំបូង​ទេ?

  • 2018-11-03 07:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ត្រូវ​ចាក់​សោ​បើក​កីឡដ្ឋាន Emirate Stadium ទទួល​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​​​ក្នុង​លីគ​រដូវកាល​នេះ Liverpool ក្នុង​សប្ដាហ៍​ទី​​១១ Premier Leagueវេលា​ម៉ោង​១២:៣០​នាទី​យប់។

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • Arsenal កំពុង​មាន​បញ្ហា​តំបន់​ការពារ​ស្ដាំ ដោយ​សារ Hector Bellerin មាន​បញ្ហា​របួស​សាច់ដុំ

  • ខ្សែ​បម្រើ​វ័យ​ក្មេង Matteo Guendouzi ជាប់​បម្រាម ខណៈ Nacho Monreal និង Sead Kolasinac ​មាន​បញ្ហា​សរសៃពួរ​ដូច​គ្នា

  • ខ្សែ​ការពារ​កណ្ដាល​​ Sokratis Papastathopoulos របស់​កាំភ្លើង​ធំ​​របួស​កជើង តែ​អាច​លេង​បាន​ប្រកួត​នេះ

  • ខ្សែ​បម្រើ​ទាំង​ពីរ​របស់​ Liverpool គឺ  Jordan Henderson និង Naby Keita របួស​សរសៃពួរ​

  • Mohamed Salah រំពឹង​​នឹង​អាច​ចូល​លេង​បាន ទោះ​​​នៅ​មាន​របួស​តិចតួច​ក្ដី

ប្រវត្តិ​ជួប​គ្នា

  • ៥​ប្រកួត​ចុងក្រោយ Liverpool ឈ្នះ​៣ និង​ស្មើ​គ្នា​ម្នាក់​ម្ដង
  • Liverpool ទាត់​ចូល​ Arsenal ១៧​គ្រាប់ សម្រាប់​ការ​ជួប​គ្នា​៥​លើក​ចុងក្រោយ
  • Arsenal មិន​ស្គាល់​ពាក្យ​ឈ្នះ​សោះ សម្រាប់​ការ​ជួប​ Liverpool ៦​ដង​​ចុងក្រោយ (ចាញ់​៣ ស្មើ​៣)
  • Unai Emery និង Jurgen Klopp ជួប​គ្នា​ចុងក្រោយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ  Europa League ២០១៦ ពេល​នោះ Emery ដឹក​នាំ​ Sevilla ឈ្នះ ៣-១
  • ១០​ប្រកួត​កន្លង​ទៅ​នៅ PL ហង្សក្រហម​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ ពោល​ឈ្នះ​៨ ស្មើ​២

ជើង​កីឡាករ​ក្រុម​ទាំង​ពីរ

Arsenal

Liverpool

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់