• 2018-10-31 01:08:00
  • កីឡា​ផ្សេង​ៗ

មក​ដឹង​ពី​ ២​វិញ្ញាសា​ ដែល​កីឡា​ករកាយសម្ព័ន្ធកម្ពុជា​កំពុង​ហ្វឹកហាត់​បច្ចុប្បន្ន​

  • 2018-10-31 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​មួយ​ចំនួន​ធំ​ ប្រហែល​ជា​មិន​ដឹង​ថា​បច្ចុប្បន្ន​នេះ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​កំពុង​ហ្វឹកហាត់​ប៉ុន្មាន​វិញ្ញាសា​ អ្វី​ខ្លះ​នោះ​ឡើយ។​ ឥលូវ​នេះ​ Sabay​ នឹង​បង្ហាញ​លំអិត​ជា​បន្ត​ទៀត​ទាក់ទិន​និង​ប្រភេទ​កីឡា​មួយ​នេះ​ជូន​បងប្អូន​បាន​ដឹង។​

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​កីឡាករ​ កីឡា​ការិនី​របស់​លោក​ហាត់​ ២​វិញ្ញាសា​ ទី១​ Artistic gymnastics ​និង​ទី២​ Aerobic gymnastics។​

ក្រុម​វិញ្ញាសា Artistic

ទី១​ Artistic gymnastics៖​ ផ្នែក​បុរស​គឺ​មាន​៦ឧបករណ៍​ផ្សេងៗ​គ្នា​ ដូច​ជា​ លើ​កម្រាល​ សេះ​លោត​ លើ​កង​ របា​ស្រប​ របា​និង​ សេះ​កង។​ វិញ្ញាសា​នេះ​គឺ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ និង​ភាព​ទន់ភ្លន់​ រហ័សរហួន​ ព្រោះ​ត្រូវ​លោត​លើ​លំហ។​

ក្រុម​វិញ្ញាសា Aerobic

ទី២​ Aerobic gymnastics៖​ ជា​ទូទៅ​មនុស្ស​មួយ​ចំនួន​យល់​បាន​តិច​ណាស់​វិញ្ញាសា​មួយ​នេះ​ ប៉ុន្តែ​អ្នក​ទាំង​អស់​នោះ​កំពុង​តែ​ធ្វើ​វា​ដោយ​មិន​ដឹង​ខ្លួន​ ដូច​ជា​ការ​រាំ​លេង​តាម​ចង្វាក់​ភ្លេង​សព្វ​ថ្ងៃ​ ការ​ធ្វើ​ចលនា​តាម​កន្លែង​ហាត់​ប្រាណ​មួយ​ចំនួន។ សកម្មភាព​ទាំង​នេះ​ហើយ​ គឺ​ជា​ចលនា​វិញ្ញាសា​ Aerobic​ ហើយ​ ដោយ​គ្រាន់​តែ​មិន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ៕​

វីដេអូបង្ហាញ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់