• 2018-10-30 00:39:40
  • ព័ត៌មាន

Mahrez ឧទ្ទិស​គ្រាប់​ជ័យ​ជម្នះ​លើ​ Spurs ឲ្យ​ម្ចាស់​ក្លឹប​ Leicester City

  • 2018-10-30 00:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ Tottenham Hotspur ១ទល់នឹង​០​ដល់​ក្នុង​ផ្ទះ​ សម្រាប់​ការ​ប្រកួត​គូ​ចុងក្រោយ​ Premier League នៅ​សប្ដាហ៍​ទី​១០​។

ជ័យ​ជម្នះ​តែ​១​គ្រាប់​គត់​របស់​ក្រុម​ពណ៌​ផ្ទៃ​មេឃ​ធ្វើ​បាន​ដោយ​ Riyad Mahrez នៅ​នាទី​ទី​៦។​ ភ្លាម​ៗ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​បាន​លើក​ដៃ​ទាំង​ពីរ​ចង្អុល​ទៅ​លើ​ដើម្បី​ឧទ្ទិស​ដល់​លោក​ Vichai Srivaddhanaprabha ម្ចាស់​ក្លឹប​ Leicester Cityដែល​ស្លាប់​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​គ្រោះ​ថ្នាក់​ធ្លាក់​ ឧទ្ធម្ភាគចក្រដ៏រន្ធត់។​

Mahrez បាន​ចំណាយ​ពេល​ ៤​ឆ្នាំ​នៅ​ Leicester ជួយ​ក្រុម​ឈ្នះ​ Premier League យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាល​ពី​ឆ្នាំ​២០១៦។ ទោះ​ជា​រូប​គេ​ផ្ទេរ​ទៅ Manchester City តែ Mahrez នៅ​តែ​គោរព​ស្រឡាញ់​អតីត​ម្ចាស់​ក្លឹប​របស់​ខ្លួន​ថែម​ទាំង​បាន​ហៅ​លោក​ Vichai ថា​ "ដូច​ជា​ឪពុក​បង្កើត​"ដូច្នោះ​ដែរ។

ក្រោយ​ជ័យ​ជម្នះ​យប់​មិញ​ City បាន​ឡើង​ទៅ​កំពូល​តារាង​វិញ​ហើយ​រុញ​ Liverpool ទៅ​លេខ​២​ ដោយ​សារ​ក្រុម​លោក​ Pep មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ទោះ​ជា​មាន​ពិន្ទុ​ស្មើ​គ្នា​ក៏​ដោយ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់