• 2018-10-27 04:05:43
  • កីឡា​ផ្សេង​ៗ

អាង​ហែល​ទឹក​នៅ​អូឡាំពិក​ នឹង​ប្រែ​មុខមាត់​ថ្មី​តាមរយៈទឹកប្រាក់២លានដុល្លារ

  • 2018-10-27 04:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាង​ហែល​ទឹក​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ត្រូវ​បាន​​ចាប់​ផ្ដើម​ជួសជុល​ថ្មី​ ដែល​មាន​​ទាំង​​កន្លែង​ស្នាក់នៅ​ កន្លែង​ទទួល​ទាន​អាហារ​ និង​កន្លែង​ហាត់​ប្រាណ​ ហើយ​​គ្រោង​ចំណាយ​​ថវិកា​ប្រមាណ ​២លាន​ដុល្លារ​អាមេរិក។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ បាន​ឲ្យ​ដឹង​ថា​ អាង​ហែល​ទឹក​នៅ​អូឡាំពិក​នេះ​ បើ​គិត​ទៅ​ដាក់​ឲ្យ​ប្រើ​ជាង​៥០​ឆ្នាំ​មក​ហើយ​ ដូច្នេះ​វា​ចាស់​ទ្រុឌទ្រោម​ និង​ខូចខាត​​ច្រើន​ ​ត្រូវ​តែ​ជួសជុល​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រើប្រាស់​បាន​ជា​ធម្មតា​ដូច​មុន។​

ការ​ជួសជុល​ថ្មី​នេះ​ គឺ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ច្បាប់​ថ្មី​របស់​អន្តរជាតិ​ ដែល​ត្រូវ​​ពង្រីក​ឲ្យ​ដល់​ទទឹង​ ២៥​ម៉ែត្រ​ និង​បណ្ដោយ​ ៥០​ម៉ែត្រ​ និង​ដាក់​ខ្សែបន្ទាត់​បាន​១០។​ ចំណែក​អាង​លោត​ ស្តង់ដារ​ ២០​ម៉ែត្រ​ និង​ ២៥ម៉ែត្រ។​ បន្ថែម​ពី​លើ​នេះ​ទៀត​នោះ​ នឹង​ធ្វើ​បន្ទប់​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ ងាយ​ស្រួល​កីឡាករ​អាច​ស្នាក់នៅ​ និង​ហ្វឹកហាត់​ទី​នេះ​ផ្ទាល់។​ ការ​ជួសជុល​នេះ​ អាច​នឹង​ប្រើ​រយៈពេល​ប្រហែល​ពី​ ៥​-៧​ខែ​ទើប​រួចរាល់។​

ទិដ្ឋភាពម្សិលមិញ

អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៦៧​ មក​ម្ល៉េះ។​ ពិធី​ក្រុងពាលី​ បើក​ការដ្ឋាន​ជួសជុល​អាង​ហែល​ទឹក​ខាង​លើ​នេះ​ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី២៦​ ខែ​តុលា​ ឆ្នាំ​២០១៨​ ក្រោម​ធិបតី​ភាព​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ប្រធាន​សហព័ន្ធ​ផ្ទាល់​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់