• 2018-10-26 05:06:14
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ E-Sports ជ្រើស​រើស​ឯក​ឧត្តម ជា ច័ន្ទបរិបូណ៍​ ជាប្រធានអាណត្តិថ្មី​

  • 2018-10-26 05:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​បាន​រៀប​ចំ​ធ្វើ​មហា​សន្និបាត​បញ្ចប់​អាណត្តិ​ទី​១​ (២០១៤-២០១៨) និង​ជ្រើស​សមាជិក​ប្រតិបត្តិ​ថ្មី​​សម្រាប់​អាណត្តិ​ទី​២ (២០១៩-២០២២)​ដែល​បោះ​ឆ្នោត​ជ្រើស​រើស​ឯកឧត្តម​ ជា​ ច័ន្ទបរិបូណ៍​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​អនុប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់​ធ្វើ​ជា​ប្រធាន​ដឹក​នាំ​សហព័ន្ធ​សម្រាប់​អារម្មណ៍​ថ្មី។

រូបថត​ជុំ​គ្នា​ក្រោយ​ចប់​មហាសន្និបាត

មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ដែល​រៀប​ចំ​​ឡើង​នៅ​សាល​ប្រជុំ​តុ​មូល​នៃ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រឹក​មិញ​​នេះ​ចូល​រួម​ជា​អធិបតី​ដោយ​លោក​ កាំង សុធា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សមាជិក​​នៃ​គណៈកម្មការ​ប្រតិបត្តិ​ចាស់​ តំណាង​ក្លឹប​ និង​កីឡាករ​មួយ​ចំនួន។

លោក ជី សិលា ប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់​បាន​​មាន​មតិ​ស្វាគមន៍​អាណត្តិ​​អង្គ​មហាសន្និបាត​ និង​បាន​លើក​ឡើង​អំពី​សកម្មភាព​ ក៏​ដូច​ជា​សមិទ្ធផល​នានា​ដែល​សហព័ន្ធ​បាន​អនុវត្ត​កាល​ពី​អាណត្តិ​ទី​១។ លោក​បាន​​សង្កត់​ធ្ងន់​ថា​ ក្រុម​កីឡាករ​ដែល​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​រយៈ​ពេល​៤​ឆ្នាំ​កន្លង​ទៅ​នេះ​ទទួល​បាន​ជើង​ឯក​MATIC ២​ដង​ និង​ជើង​ឯក​រង​ MATIC ២​ដង។ ការ​ខិត​ខំ​តស៊ូ​មតិ និង​ពន្យល់​មហាជន​ឲ្យ​បាន​យល់​អំពី​​កីឡា​ E-Sports ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​សហព័ន្ធ​បាន​ធ្វើ​កន្លង​មក។ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​​ក្លឹប​ ភាគី​ពាក់​ព័ន្ធ​ និង​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​​​ក៏​​ជា​សមិទ្ធផល​ដ៏​ល្អ​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក ជី សិលា បាន​អរគុណ​ដល់​​សមាជិក​នៃ​គណៈកម្មការ​ប្រតិបត្តិ​ទាំង​អស់​​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដែល​​ជំរុញ​​ឲ្យ​កីឡា​ E-Sports ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ស្គាល់​ច្រើន​ពី​មហាជន។ លោក​ក៏​អរគុណ​ដល់​​អាជ្ញាធរ​ ក្លឹប​ ក្រុម​ហ៊ុន​ឯកជន​ អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​​កីឡាករ​ដែល​​បាន​ចូល​រួម​សហការ​យ៉ាង​ល្អ។

បន្ទាប់​ពី​អាណត្តិ​​ចាស់​ត្រូវ​បាន​បញ្ចប់​ អង្គ​មហាសន្និបាត​​បាន​បោះ​ឆ្នោត​ជ្រើស​រើស​​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​​សម្រាប់​អាណត្តិ​ទី​២​ក្នុង​ការ​ដឹក​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ឆ្នាំ​២០១៩​-២០២២។

សមាជិក​នៃ​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​មាន​ដូច​ខាង​ក្រោម

  • ឯកឧត្តម ជា​ ច័ន្ទបរិបូណ៌ ប្រធាន
  • លោក ជី សិលា អនុប្រធាន​ទី​១​​
  • លោក ង៉ោ សាង អនុប្រធាន​ទី​២
  • លោក លន់ សាមឌី អគ្គលេខាធិការ​
  • លោក ជាន ចាន់រ៉ា អគ្គលេខាធិការ​​រង​
  • លោក វ៉ាន់ សំបូរ អគ្គហិរញ្ញិក​ និង​ជា​ប្រធាន​បច្ចេកទេស​
  • លោក​ គង់ សុវណ្ណបញ្ញា សមាជិក ​ លោក​ កាំង សុធា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អបអរ​សាទរ​ដល់​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​ និង​​បាន​ផ្តាំ​ផ្ញើ​ឲ្យ​​សមាជិក​ប្រតិបត្តិ​​យក​ចិត្ត​ទុក​​ដាក់​​បំពេញ​ការងារ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​សមិទ្ធផល​ល្អ​ប្រសើរ។

បន្ទាប់​ពី​ទទួល​ភារកិច្ច​ជា​ប្រធាន​ថ្មី​ ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៍​បាន​​អរគុណ​ដល់​សមាជិក​ប្រតិបត្តិ​​ទាំង​អស់​ដែល​ជឿ​ជាក់​ និង​ជ្រើស​រើស​ឯកឧត្តម​ធ្វើ​ជា​ប្រធាន​ដឹក​នាំ​អាណត្តិ​ថ្មី។ ឯក​ឧត្តម​បាន​​ប្តេជ្ញា​ចិត្ត​ និង​ខិត​ខំ​ដើម្បី​អភិវឌ្ឍ​កីឡា​ E-Sports ឲ្យ​រីក​ចម្រើន​​ ជា​ពិសេស​ការ​ត្រៀម​សម្រាប់​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​នានា៕​

នេះ​ប្រសាសន៍​របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៍

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់