• 2018-10-26 02:21:26
  • កីឡា​ផ្សេង​ៗ

ដឹងតែសប្បាយកប់! មិនដល់ ១០ ថ្ងៃទេ ការប្រណាំងកង់លើភ្នំមកដល់ហើយ ចុះឈ្មោះទៅ ប្រយ័ត្នស្ដាយក្រោយ

  • 2018-10-26 02:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កម្មវិធី​ប្រណាំង​កង់​ភ្នំ​កម្ពុជា​ឆ្នាំ ២០១៨ ជុំ​ទី​៤" នឹង​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី ៤ វិច្ឆិកា ២០១៨ នេះ​ហើយ ដោយ​មាន​ទីតាំង​នៅ​លើ​​ភ្នំ​ប្រសិទ្ធ ខេត្ត​កណ្ដាល។ ឯ​ការ​​បិទ​​ឈប់​ទទួល​ការ​ចុះ​ឈ្មោះ​ ក៏​កៀក​មក​ដល់​មែន​ទែន​ដែរ ពោល​គឺ​នៅ​ថ្ងៃ​ទី ២ វិច្ឆិកា ឆ្នាំ ២០១៨​ នេះ​តែ​ម្ដង។

ដូច្នេះ​ បើ​អ្នក​ស្រឡាញ់​វិស័យ​ជិះកង់​ទាំង​អស់​ចង់​ចូល​រួម​កម្មវិធី​ដែល​នាំមក​ជូន​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (Wurkz) និង​ទឹកបរិសុទ្ធ​កម្ពុជា​នេះ អាច​បន្ត​ចុះ​ឈ្មោះ នៅ​ហាង​កង់ Flying Bike 2 ដែល​មាន​អាសយដ្ឋាន​លើ​ដង​វិថី ប៉ាស្ទ័រ ម្ដុំ​ក្រោយ​វិទ្យាល័យ​ស៊ី​សុវត្ថិ។

ជា​រៀង​រាល់​ឆ្នាំ "កម្មវិធី​ប្រណាំង​កង់​ភ្នំ​កម្ពុជា" នេះ​តែង​ធ្វើ​ឡើង ៥ លើក និង​នៅ​ទីតាំង​ខុសៗ​គ្នា។ កាល​ពី​លើក​ទី ១ ការ​ប្រណាំង​នេះ​បាន​កើតឡើង​នៅ​ព្រែកលៀប លើក​ទី ២ នៅ​ខេត្ត កែប លើក​ទី ៣ នៅ​ខេត្ត​កំពង់ស្ពឺ ហើយ​លើក​ទី ៤ នេះ គឺ​ភ្នំ​ប្រសិទ្ធិ និង​លើក​ចុង​ក្រោយ​នៅ រមណីយដ្ឋាន​គិរី​រម្យ ខេត្ត​កំពង់ស្ពឺ ។ ដោយឡែក​ប្រភេទ​ចម្ងាយ​សម្រាប់​ការ​ប្រណាំង​នេះ​គឺ​រួមមាន​៖ A1: 5 ជុំ (17.5km) , A2: 4​ជុំ (14Km), B1: 4​ជុំ​(14km), B2: 3​ជុំ (10.5km), C1: 3 ជុំ (12km), C2: 3​ជុំ​(12km), C3: 2 ជុំ​(8km), Master: 2 ជុំ (8km), ស្ត្រី 2 ជុំ (8km), Kids: 4 ជុំ (2km)។

លោក វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​​បាន​លើក​ឡើង​ថា៖ "កម្មវិធី​ប្រណាំង​កង់​ភ្នំ​កម្ពុជា​នេះ​គឺ​រៀ​ប​ចំ​ឡើង​ដើម្បី​ព​ង្រឹ​ង​សមត្ថភាព​កីឡាករ​ជ​ម្រើ​ស​ជាតិ​ទោច​ក្រ​យាន្ត​កម្ពុជា ក៏ដូចជា​អ្នក​ស្នេហា​វិស័យ​ជិះ​កង់​អោយ​កាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀ​ត​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​តាម​បណ្ដាល​ប្រទេសជិតខាង និង នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​គោល​បំណង​លើក​មុខមាត់​វិស័យ​កីឡា​របស់​កម្ពុជា​អោយ​គេ​ស្គាល់​កាន់តែ​ច្រើន​ឡើង"។

រីឯ​លោក លាង ពៅ អគ្គនាយក​ក្រុមហ៊ុន Khmer Beverages ហើយ​ក៏​ជា​អ្នក​ស្រឡាញ់​វិស័យ​ជិះ​កង់​ដ៏​ខ្លាំង​ម្នាក់​បាន​បន្ថែម​ទៀត​ថា៖ "ក្រៅពី​គោល​បំណង​ស្រប​ជាមួយ​សហព័ន្ធ​ទោច​ក្រ​យាន្ត​ខាងលើ កម្ម​វី​ធី​នេះ​យើង​នាំ​មក​ជូន​ក្នុង​គោល​បំណង​បន្ថែម​គឺ​សម្រាប់​ជំរុញ​​​ឲ្យ​យុវ​ជន និង យុវនារី​កម្ពុជា​ចូលរួម​រីករាយ​ជាមួយ​សកម្មភាព​កីឡា​ដើម្បី​សុខភាព​រឹងមាំ នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន ហើយ​ស្វែង​យល់​អំពី​សក្ដានុពល​នៃ​កម្លាំងកាយ​របស់​ពួកគេ ហើយ​វា​ក៏​ជា​កម្មវិធី​មួយ​ដែល​នាំមក​នូវ​ភាព​សប្បាយ​ផ្ទាល់ខ្លួន ក៏ដូចជា ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ផង​ដែរ ព្រោះ​កម្មវិធី​នេះ ក៏​មាន​ប្រភេទ​ចម្ងាយ​សម្រាប់​កុមារ​ដែរ"។ លោក​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​​សាធារណៈ​ជន​ចូលរួម​​កម្មវិធី​ប្រណាំង​កង់​នេះ​ទាំង​អស់​គ្នា ហើយ​សង្ឃឹមថា​អ្នកចូលរួម​ទាំង​អស់​គ្នា​នឹង​នឹង​ទទួល​បាន​នូ​វ​ភាព​រីករាយ​ពី​កម្មវិធី​នេះ"។

Khmer Beverages ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត (Barrley Black) ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

អត្ថបទ៖ សុខណា

មតិយោបល់