• 2018-10-24 13:03:53
  • បាល់ទាត់

Mourinho មាន​ការ​ព្រួយ​បារម្ភ​អំពី​ទម្រង់​លេង​របស់​ Lukaku

  • 2018-10-24 13:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៩​របស់​ខ្លួន​កីឡាករ​ Romelu Lukaku ដែល​ខកខាន​ទម្លុះ​សំណាញ់​ទី​ចំនួន​ ៨​ប្រកួត​មក​ហើយ​។ ​

ឆ្លើយតប​នឹង​សំណួរ​របស់​បណ្ដាញ​សារព័ត៌មាន​ Mourinho បាន​បញ្ជាក់​ថា​៖ " Lukaku ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​ដែល​ចង់​ជួយ​ក្លឹប​ឲ្យ​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ រូប​គេ​មិន​បង្ហាញ​ទម្រង់​លេង​ល្អ​ប៉ុន្មាន​ទេ​។ មិន​ត្រឹម​តែ​រក​គ្រាប់​បាល់​មិន​បាន​ទេ​ សូម្បី​តែ​ចលនា​ ការ​ប៉ះ​បាល់​ ហើយ​ការ​ផ្សារ​ភ្ជាប់​ជាមួយ​ក្រុម​ក៏​បាត់​បង់​ដែរ​ " ។

Mourinho បន្ត​ទៀត​ថា​៖ " យ៉ាង​ណា​គេ(Lukaku)ជា​ខ្សែប្រយុទ្ធ​ល្អ​របស់​យើង​ យើង​ត្រូវ​តែ​ជឿជាក់​លើ​គេ​។ Lukaku ជា​មនុស្ស​ខំប្រឹង​ណាស់​ ហើយ​សង្ឃឹម​ថា​ថ្ងៃ​មួយ​សំណាង​របស់​គេ​មក​ដល់​ ដែល​ធ្វើ​ឲ្យ​គេ​មាន​ភាព​ជឿជាក់​ និង​រក​គ្រាប់​បាល់​បាន​ " ។

នៅ​ក្នុង​រដូវ​កាល​នេះ​ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ Romelu Lukaku បាន​រក​គ្រាប់​បាល់​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ ១៣​ប្រកួត​ គ្រប់​កម្មវិធី​របស់​ក្លឹប​ Manchester United៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់