• 2018-10-24 08:24:40
  • វិភាគ

Barca អវត្តមាន​កីឡាករ​​សំខាន់ ៣​នាក់​​ក្នុង​ជំនួប​ជាមួយ Inter យប់​នេះ

  • 2018-10-24 08:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ernesto Valverde អ្នក​ចាត់​ការ​របស់ Barcelona បាន​និយាយ​ថា ក្រុម​របស់​លោក​ត្រូវ​​ធ្វើ​ការ​សហការ​​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​ជំនួប​ជាមួយ Inter Milan ម៉ោង​​២​រំលង​អាធ្រាត្រ​រាត្រី​នេះ​​នា​កីឡដ្ឋាន Camp Nou ពាន​រង្វាន់ Champions League។

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • របួស​ដៃ​របស់​ Messi បន្សល់​ទុក​កាល​ពី​ប្រកួត​ជាមួយ Sevilla កាល​ពី​ថ្ងៃ​សៅរ៍ ធ្វើ​ឲ្យ​គេ​ត្រូវ​សម្រាក ៣​សប្ដាហ៍ និង​មិន​បាន​លេង​ប្រកួត​នេះ​ទេ
  • ខ្សែ​ការពារ​របស់ Barca ពីរ​រូប​ទៀត Samuel Umtiti និង Thomas Vermaele មាន​របួស​ត្រូវ​ខកខាន​ប្រកួត​ជាមួយ Inter ដូច​គ្នា
  • ខ្សែ​បម្រើ​​ដ៏​សំខាន់​សញ្ជាតិ​បែលហ្ស៊ិក Nainggolan ​របស់ Inter មាន​របួស​មិន​អាច​លេង​ដូច​គ្នា
  • ៧​ប្រកួត​កន្លង​ទៅ​គិត​គ្រប់​កម្មវិធី Inter មិន​​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ
  • ឆ្លង​កាត់​២​ប្រកួត​ក្នុង​ពូល B ពាន UCL​ ទាំង Barca និង Inter មិន​ទាន់​ចាញ់​ដូច​គ្នា ដូច​នេះ​ប្រសិន​យប់​នេះ​នរណា​ឈ្នះ​ នោះ​នឹង​គ្រង​តំណែង​លេខ​១​ក្នុង​ពូល

ប្រវត្តិ​ជួប​គ្នា

  • ក្រុម​ទាំង​​ពីរ​ធ្លាប់​ជួប​គ្នា​៦​ដង​នៅ Champions League  ក្នុង​នោះ Barcelona ឈ្នះ​៣ Inter ឈ្នះ​២ និង​ស្មើ​គ្នា​ម្ដង

ជើង​កីឡាករ​ក្រុម​ទាំង​ពីរ Barcelona

Ter Stegen; Roberto, Piqué, Lenglet, Alba; Busquets, Artur, Rakitić; Coutinho, Suárez, Dembélé

Inter Milan

Handanovič; Vrsaljko, De Vrij, Škriniar, Asamoah; Vecino, Brozović; Candreva, Borja Valero, Keita Baldé; Icardi

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់