• 2018-10-22 13:04:48
  • បាល់ទាត់

គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ

  • 2018-10-22 13:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​របស់​ក្លឹប​ Arsenal លោក​ Unai Emeryជឿ​ជាក់​ថា​ការ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​របស់​កីឡាករ​ខ្សែ​បម្រើ​ Mesut Ozil អាច​ផ្ដល់​ប្រយោជន៍​ដល់​ក្លឹប​ ដោយ​សារ​តែ​ Ozil ផ្ដោត​អារម្មណ៍​បាន​ល្អ​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​។

Emery បាន​និយាយ​ថា​៖ " ខ្ញុំ​បាន​និយាយ​ជាមួយ​កីឡាករ​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ដែល​លេង​ពីរ​ប្រកួត​។ ពេល​ដែល​កីឡាករ​ឈប់​លេង​ប្រកួត​ទាំង​នេះ​ នោះ​ពួក​គេ​អាច​មាន​ពេល​ច្រើន​សម្រាប់​ការ​ហ្វឹក​ហាត់​និង​ អភិវឌ្ឍ​សមត្ថភាព​ពួក​គេ​បាន​ល្អ​ជាង​មុន​ " ។

តាំង​ពី​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​មក​ Ozil បាន​ហ្វឹកហាត់​ជាមួយ​ក្លឹប​នៅ​កំលុង​ International Break កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យ៉ាង​ណា​មិញ​ នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ កីឡាករ​កូន​កាត់​ទួរគី​-អាល្លឺម៉ង់​មិន​ទាន់​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ម្ដង​ឡើយ​ ប៉ុន្តែ​រូប​គេ​បាន​រក​គ្រាប់​បាន​ ៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៥​លើក៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់