• 2018-10-22 06:13:28
  • ប្រវត្តិ​​

City, Liverpool, Chelsea បង្កើត​កំណត់ត្រា​រួម​គ្នា​នៅ​ Premier League

  • 2018-10-22 06:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​​របស់​ Ross Barkley ឲ្យ​ Chelsea តាម​ស្មើ​ Manchester United ចុង​ម៉ោង​បាន​ជួយ​ឲ្យ​ Premier League កត់​ត្រា​កំណត់ត្រា​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ខ្លួន​។​

ជ័យ​ជម្នះ​របស់​ Manchester City និង​ Liverpool ហើយ​ការ​លេង​ស្មើ​គ្នា​របស់​ Chelsea ធ្វើ​ឲ្យ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មាន​ក្រុម​ចំនួន​៣​លើក​ដំបូង​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក្រោយ​ចប់​សប្ដាហ៍​ទី​៩។​ ក្រឡេក​ទៅ​មើល​អតីត​កាល​មាន​២​លើក​ដែល​ក្រុម​យ៉ាង​តិច​​៣​ស្គាល់​រសជាតិ​ចាញ់​ត្រឹម​សប្ដាហ៍​ទី​៩។​

រដូវ​កាល​ ១៩៧៨/៧៩​ Liverpool, Everton និង​ Nottingham ចាញ់​លើក​ដំបូង​នៅ​សប្ដាហ៍​ទី​៩​ ហើយ​រំលង​១២​ឆ្នាំ​ក្រោយ​មក​​៤​ក្រុម​គឺ Liverpool, Arsenal, Tottenham Hotspur និង​ Crystal Palace ចាញ់​នៅ​សប្ដាហ៍​ទី​៩​ដូចគ្នា។​

ទើប​តែ​រដូវកាល​ ២០១៨/១៩​នេះ​ប៉ុណ្ណោះ​ដែល​ក្រុម​៣​ឆ្លង​ផុត​សប្ដាហ៍​ទី​៩​ដោយ​មិន​មាន​ក្រុម​ណា​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់