• 2018-10-22 06:46:37
  • ប្រដាល់

វណ្ណថង​ ថា​គ្រាន់​តែ​រៀន​ទប់​ក្បាច់​ថៃ​ដើរ​បុក​នេះ​ ប្រហែល​១សប្ដាហ៍​

  • 2018-10-22 06:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឈិត​ សេរីវណ្ណថង​ គ្រាន់​តែ​ហាត់​ត្រៀម​ទប់​ក្បាច់​ដើរ​បុក​របស់​កីឡាករ​ Phit Bunmi​ គឺ​ហាត់​សម​ដដែល​រយៈ​ប្រហែល​១សប្ដាហ៍​ផង​ដែរ​ ទើប​អាច​ទទួល​បាន​ជ័យជម្នះ​បែប​នេះ​នា​ជំនួប​សន្សំ​ពិន្ទុ​ម្សិលមិញ។​

កីឡាករ ឈិត​ សេរីវណ្ណថង(ក្រហម)

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ម្សិលមិញ​នេះ​ពិត​ជា​ពិបាក​ និង​តឹងតែង​ណាស់​ ព្រោះ​អី​ដូច​ឃើញ​ស្រាប់​ហើយ​ កីឡាករ​ថៃ​ Phit Bunmi​  ម្នាក់​នេះ​ កាន់​តែ​ត្រូវ​កាន់​តែ​ដើរ​ចូល​ ហើយ​ការ​បុក​របស់​គេ​ស្ទើរ​អស់​ដង្ហើម​ បុក​មិន​ខ្ចី​ឈប់។​

អ្នក​ប្រដាល់​ដើម​កំណើត​មក​បាត់ដំបង​ខាង​លើ​នេះ​បន្ថែម​ថា​ ដោយ​សារ​តែ​បាន​ឪពុក​បង្ហាត់​ត្រៀម​ផង​នោះ​ ទើប​អាច​បាន​៣ពិន្ទុ​បែប​នេះ។​ វណ្ណថង​ លើក​ឡើង​ទៀត​ថា ​ឪពុក​របស់​ខ្លួន​ដើរ​ចូល​បុក​ដូច​កីឡាករ​ថៃ​បែប​នេះ​អញ្ចឹង​ ដើម្បី​ឲ្យ​ខ្លួន​រៀន​ទប់ទល់​ និង​រក​វិធី​វ៉ៃ​ចេញ​តបត​វិញ។​ ជា​លទ្ធផល​ពី​ការ​ហាត់​បែប​នេះ​ គឺ​ចេះ​ច្រើន​ដែរ​ដូច​ជា​ ដក​ថយ​ តែ​ទាត់​ជើង​ក្រោម​ ថយ​មែន​ឆាក​ចេញ​ឆ្វេង​ ឬ​ស្ដាំ​ និង​ប្រើ​កែង​វ៉ៃ​បក។​

សេរីវណ្ណថង ទទួលប្រាក់ឧបត្ថម្ភពី ISI

បញ្ជាក់​ផង​ដែរ​ថា​ សប្ដាហ៍​ទី២​នេះ​ ឈិត​ សេរីវណ្ណថង​ ផ្ដួល​កីឡាករ​ថៃ​ វណ្ណថង​ Phit Bunmi​ ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី៤​ ឥលូវ​នេះ​កំពុង​មាន​៦ពិន្ទុ​ក្នុង​ដៃ​នៃ​ពាន​រង្វាន់​ទម្ងន់​ ៥៧​គីឡូក្រាម​ កណ្ដាប់ដៃ​ដែក​ ISI​របស់​ CNC។​ ចំណែក​ ឡុង​ ជិន​ បរាជ័យ​ជា​លើក​ទី២​ បន្ទាប់​ពី​ចាញ់​ Phoutakwan  ទឹក​ទី៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់