• 2018-10-20 05:25:47
  • ព័ត៌មាន

Modric ប្រាប់ពីកីឡាករបារាំងម្នាក់សក្ដិសមឈ្នះពាន Ballon d'Or

  • 2018-10-20 05:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយក្រសោបយកពាន កីឡាករឆ្នើមរបស់ពិភពលោក ឬ FIFA's The Best កីឡាករ Luka Modric ពេលនេះគឺជាបេក្ខភាពឈានមុខក្នុងការឈ្នះ Ballon d'Or មួយទៀត។

ត្បិត Ballon d'Or គឺជាពានកីឡាករឆ្នើមដែលបង្កើតដោយទស្សនាវដ្តីបាល់ទាត់បារាំងក៏ពិតមែន តែមានការរំពឹងថា Modric ពិតជាអាចផ្ដួលកីឡាករបារាំងឆ្នើមៗដូចជា Raphael Varane, Griezmann, Kylian Mbappe ដើម្បីឈ្នះពាននេះ។

នៅមានគូប្រជែងដទៃទៀតសម្រាប់ខ្សែបម្រើឆ្នើមសញ្ជាតិក្រូអាតក្នុងការដណ្ដើម Ballon d'Or ដូចជាCristiano Ronaldo និង Lionel Messi ប៉ុន្តែបើនិយាយពីកីឡាករបារាំង Modric គិតថា Griezmann មានប្រៀបជាងគេ។

“ក្នុងចំណោមកីឡាករបារាំង៣នាក់គឺខ្ញុំគិតថា Griezmann សក្ដិសមសម្រាប់ Ballon d'Or ២០១៨នេះ។ ពួកគេជួយក្រុមឈ្នះ World Cup ដូច្នេះកីឡាករបារាំងត្រូវតែមានអាទិភាព។ យ៉ាងណា Varane គឺជាខ្សែការពារឆ្នើមនាពេលបច្ចុប្បន្ន ហើយ Mbappe ក៏ដូចគ្នា”។ Modric និយាយដូច្នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់