• 2018-10-20 01:59:34
  • បាល់ទាត់

Sarri ជួប​បញ្ហា​ឈឺ​ក្បាល​លើក​ដំបូង​ក្នុង​ការ​រើស​កីឡាករ​លេង​ទល់​​នឹង Man Utd

  • 2018-10-20 01:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ធំ​តោខៀវ​បិសាច​ក្រហម​នៅ​ថ្ងៃ​សៅរ៍ លោក Maurizio Sarri នឹង​​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ថា​តើ​នរណា​គួរ​​លេង​ការពារ និង តំបន់​កណ្តាល​ទល់​នឹង​ក្រុម​លោក Jose Mourinho។

David Luiz និង Antonio Rudiger គឺ​ជា​ជម្រើស​ដំបូង​សម្រាប់​គ្រូ​បង្វឹក Chelsea នៅ​រដូវកាល​នេះ​ហើយ​ពួកគេ​តែង​លេង​ពេញ​៩០​នាទី​នៅ Premier League។ ប៉ុន្តែ Rudiger មាន​បញ្ហា​របួស​អំឡុង​ពេល​ជួយ​អាឡឺម៉ង់​នៅ UEFA Nations Leauge។

Gary Cahill និង Andreas Christensen គឺ​ជា​ជម្រើស​ដែល​នៅ​សេសសល់​សម្រាប់​លោក Sarri ខណៈ​ដែល​តារា​វ័យក្មេង Ethan Ampadu ក៏​រង​​របួស​ជង្គង់​អំឡុង​ពេល​ប៉ះ​ទង្គិច​រវាង Wales និង អេស្ប៉ាញ​ផង​ដែរ។

ដោយ​ឡែក​ សម្រាប់​តំបន់​កណ្តាល Ross Barkley ដែល​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Chelsea ដោយ​បាន​ស៊ុត​ចូល​គ្រាប់​ដំបូង​របស់​ខ្លួន​លើ​ក្រុម Southampton និង បាន​ជួយ​អង់គ្លេស​​យក​ឈ្នះ​អេស្ប៉ាញ​ក្រៅ​ដី ២-៣ លោក Sarri នឹង​សម្រេច​ចិត្ត​រវាង​ជម្រើស​របស់ Kovacic និង កីឡាករ​អង់គ្លេស៕

ប្រភព៖ tribuna ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់