• 2018-10-20 03:35:35
  • បាល់ទាត់

មាន​តែ Keisuke Honda ​ម្នាក់​ឬ​ ដែល​ក្លាយ​ជា​អ្នក​ចាត់ការ​ ខណៈ​​កំពុង​នៅ​ជា​កីឡាករ?

  • 2018-10-20 03:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ Keisuke Honda បាន​ចុះហត្ថលេខា​ជាមួយ​ក្លឹប​ Melbourne Victory កីឡាករ​សញ្ជាតិ​ជប៉ុន​​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​ក្លាយ​ជា​អ្នកចាត់ការ​ទូទៅ​របស់​ជម្រើស​ជាតិ​កម្ពុជា។ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ដែល​កីឡាករ​ម្នាក់​​បាន​ក្លាយ​ជា​គ្រូ​បង្វឹក ខណៈ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ឡើយ។

១ Graeme Souness ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន​ផង និង ម៉ិកស៊ីកូ​ផង​ក្នុង​ឆ្នាំ ១៩៨៦ ហើយ​មិន​យូរ​ប៉ុន្មាន​​ក៏​ត្រូវ​បាន​តែងតាំង​ជា​​​អ្នកចាត់ការ​​​នៅ​ក្លឹប Rangers។

២ Jim Platt បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អៀរឡង់ខាងជើង​ ខណៈ​ដែល​ខ្លួន​ជា​កីឡាករ​ផង និង អ្នកចាត់ការ​ផង​នៅ​ក្លឹប Coleraine អំឡុង​ឆ្នាំ ១៩៨៤-១៩៩០។

៣ Gunnar Gren បាន​លេង​ឱ្យ​ស៊ុយអ៊ែត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ទល់​នឹង​ប្រទេស​ប្រេស៊ីល ឆ្នាំ​១៩៥៨ នៅ​ពេល​ដែល​លោក​កំពុង​ដឹក​នាំ​ក្លឹប Orgryte។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​​ក្នុង​នាម​ជា​កីឡាករ​ផង និង អ្នក​ចាត់ការ​ទូទៅ​ផង​ខាង​លើ គ្មាន​នរណា​​ម្នាក់​ក្នុង​ចំណោម​ពួក​លោក​ទាំង​៣​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឡើយ។

៤ Mark Hughes គឺ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វែល​រយៈពេល​៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​ ១៩៩៩ ខណៈ​ដែល​លោក​លេង​ឲ្យ​ក្រុម Southampton, Everton និង Blackburn Rovers។

៥ Johnny Giles ក្នុង​ឆ្នាំ ១៩៧៣ ខណៈ​ពេល​កំពុង​លេង​ឲ្យ​ក្រុម Leeds លោក​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​សាធារណរដ្ឋ​អៀរឡង់។ ក្រោយ​មក​ ឆ្នាំ១៩៧៥ លោក​បាន​ចាកចេញ​ពី​ក្លឹប Leeds ទៅ​ West Bromwich Albion ក្នុង​នាម​ជា​កីឡាករ​ផង និង ជា​គ្រូ​បង្វឹក​ផង​នៅ​ក្លឹប​នោះ​។ ​

Johnny Giles (រូបកណ្តាល) ៖ ជា​ថ្ងៃ​ដែល​លោក​មិន​ដាក់​ខ្លួន​ឯង​​ក្នុង​បញ្ជី​កីឡាករ​របស់ West Brom

The Guardian បាន​រាយការណ៍​ថា ក្នុង​ឆ្នាំ​ ១៩៧៨ លោក​បាន​​ទៅ​​ក្លឹប Shamrock Rovers ដោយ​ធ្វើ​ជា​កីឡាករ​ផង និង គ្រូ​បង្វឹក​ផង​នៅ​ក្លឹប​​ក្នុង​ក្លឹប​តែ​មួយ។ នោះ​ជា​ពេល​ដែល​លោក មាន​តួនាទី​៥​ក្នុង​ពេល​តែ​មួយ ជា​កីឡាករ​ផង​និង​គ្រូ​បង្វឹក​ផង​ឲ្យ​ក្លឹប​​បាល់ទាត់ ហើយ​ក៏​ជា​ពាណិជ្ជករ និង ថែម​ទាំង​ជា​កីឡាករ​ជម្រើស​ជាតិ​​ផង និង ជា​អ្នកចាត់ការ​ទូទៅ​របស់​អៀរឡង់​ទៀត​ផង។ គេ​ជឿ​ថា​ ប្រហែល​ជា​គ្មាន​អ្នកណា​ធ្វើ​​ដូច Johnny Giles ឡើយ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់