• 2018-10-19 13:13:31
  • បាល់ទាត់

គ្រូ​Real គិត​ថា​ក្លឹប​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ចំពោះ​ខ្លួន​?

  • 2018-10-19 13:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​រវាង​ក្លឹប​ Real Madridនិង​ក្លឹប​ Levante លោក​ Julen Lopetegui បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ថា​ ខាង​ក្លឹប​បាន​និង​កំពុង​គាំទ្រ​រូប​គាត់​ពី​ក្រោយ​ ទោះ​បី​ជា​លទ្ធផល​មិន​ល្អ​យ៉ាង​ណា​ក្ដី​ នៅ​ក្នុង​មួយ​រយៈ​នេះ​។

Lopetegui បាន​និយាយ​ក្នុង​សន្និសីទ​ថា​៖ " ជា​ការ​ពិត​ណាស់​ ខាង​ថ្នាក់​ដឹក​នាំ​ក្លឹប​បាន​គាំទ្រ​ខ្ញុំ។ ចំណែក​ឯ​ខ្ញុំ​វិញ​អត់​ធ្មត់​ខ្លាំង​ណាស់​នៅ​ខណៈ​ពេល​នេះ​ ហើយ​ក៏​ខំ​ប្រឹង​ផ្ដោត​ក្នុង​ការងារ​របស់​ខ្ញុំ​ដែរ​ " ។

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បន្ថែម​ថា​៖ " ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​កូន​ក្រុម​របស់​ខ្ញុំ​ ទោះ​បី​ជា​ខាង​ Levante កំពុង​តែ​ឡើង​ជើង​ដោយ​ឈ្នះ​ពីរ​ប្រកួត​ចុង​ក្រោយ​នេះ​។ យើង​រំពឹង​ថា​ វា​នឹង​ជា​ប្រកួត​ដ៏​តាន​តឹង​មួយ​ " ។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ក្លឹប​ Real Madrid ខក​ខាន​រក​គ្រាប់​បាល់​ចំនួន​ ៤​ប្រកួត​ចុង​ក្រោយ​គ្រប់​កម្មវិធី​ ដែល​ជា​កំណត់​ត្រា​ដ៏​អាក្រក់​មួយ​របស់​ក្លឹប​ជើង​ឯក​អេស្ប៉ាញ​ ៣៣​សម័យ​​។ តាម​រយៈ​លទ្ធផល​នេះ​ដែរ​ មជ្ឈដ្ឋាន​បាល់ទាត់​គិត​ថា​ Lopetegui ត្រូវ​ខិត​ខំ​ខ្លាំង​ណាស់​ដើម្បីអាច​បន្ត​រួម​រស់​ជាមួយ​ Real Madrid ត​ទៀត​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់