• 2018-10-19 12:22:47
  • បាល់ទាត់

Hazard និយាយ​អំពី​អនាគត​របស់​ខ្លួន​ជាមួយ​នឹង​ Chelsea

  • 2018-10-19 12:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ​កីឡាករ​ឆ្នើម​របស់​ក្លឹប​តោ​ខៀវ​ Chelsea កីឡាករ​ Eden Hazard និយាយ​ប្រាប់​សារព័ត៌មាន​ល្បី​របស់​អង់គ្លេស​ Sky Sports ថា​ រូប​គេ​អាច​នឹង​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ក្លឹប​នេះ​។

Hazard បាន​លើក​ឡើង​ថា​៖ " ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទីនេះ​(Chelsea)​ ដោយ​សារ​តែ​មាន​មិត្ត​រួម​ក្រុម​ល្អ​ៗ​ មាន​បុគ្គលិក​ក្លឹប​ក៏​ល្អ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ គ្រួសារ​ខ្ញុំ​ក៏​ពេញ​ចិត្ត​ដូច​ខ្ញុំ​ដែរ​។ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់​នៅ​ Chelsea រហូត​ដល់​ចូល​និវត្តន៍ " ។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​បន្ត​ថា​៖ "បើ​ខ្ញុំ​មិន​ទៅ​អេស្ប៉ាញ​ ក៏​គ្មាន​បញ្ហា​ព្រោះ​អី​ខ្ញុំ​ចូលចិត្ត​អ្នក​គាំទ្រ​នៅ​ទីនេះ ហើយ​អ្នក​គាំទ្រ​នៅ​នេះ​ចូលចិត្ត​ខ្ញុំ​ច្រើន​"។

Eden Hazard បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ​ ដោយ​រូប​គេ​បាន​ស៊ុត​ចូល​ ៨​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០​លើក​គ្រប់​កម្មវិធី​របស់​ក្លឹប​ Chelsea។ លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​វិញ​ Hazard គឺ​ជា​ Top Scorer ដោយ​រក​គ្រាប់​បាល់​បាន​ ៦​គ្រាប់​ ក្នុង​៥​ប្រកួត​ប៉ុណ្ណោះ​ គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់