• 2018-10-19 11:37:27
  • បាល់ទាត់

ចំនួន​កីឡាករ​បរទេស​សរុប​នៃ​លីគ​កំពូល​ទាំង​៥​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​រដូវ​កាល​ ២០១៨/១៩

  • 2018-10-19 11:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​ គ្រប់​លីគ​បាល់ទាត់​ល្បីៗទាំង​អស់​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​កីឡាករ​ដែល​ជា​ជនជាតិ​បរទេស​។ ការ​មាន​កីឡាករ​សញ្ជាតិ​ក្រៅ​នេះ​អាច​ជួយ​ឲ្យ​បាល់ទាត់​នៅ​លីគ​ទាំង​នោះ​កាន់តែ​មាន​ការ​ចាប់​អារម្មណ៍​ និង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន​។ យ៉ាង​ណា​មិញ​ ទាំង​នេះ​គឺ​ជា​ចំនួន​នៃ​កីឡាករ​បរទេស​ទាំង​អស់​នៅ​តាម​លីគ​កំពូល​ទាំង​៥ នៃ​ទ្វីប​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​៖

៥. លីគ​កំពូល​អេស្ប៉ាញ ឬ La Liga មាន​កីឡាករ​បរទេស​សរុប​ ១៩៦​នាក់​ខណៈ​កីឡាករ​សរុប​ ៤៧២​នាក់។

៤. លីគ​កំពូល​បារាំង​ ឬ​ Ligue 1 មាន​កីឡាករ​បរទេស​សរុប ២៦៥​នាក់​ខណៈ​កីឡាករ​សរុប​ ៥៤៩​នាក់​។

៣. លីគ​កំពូល​អាល្លឺម៉ង់​ ឬ​ Bundesliga មាន​កីឡាករ​បរទេស​សរុប​ ២៧៥​នាក់​ខណៈ​កីឡាករ​សរុប​ ៥២២​នាក់​។

៤. លីគ​កំពូល​អ៊ីតាលី​ ឬ Serie A មាន​កីឡាករ​បរទេស​សរុប​ ៣១៩​នាក់​ខណៈ​កីឡាករ​សរុប​ ៥៥៩​នាក់​។

១. លីគ​កំពូល​អង់គ្លេស​ ឬ​ Premier League មាន​កីឡាករ​បរទេស​សរុប​ ៣៥២​នាក់​ខណៈ​កីឡាករ​សរុប​ ៥១៨​នាក់​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់