• 2018-10-19 08:12:09
  • ប្រដាល់

គ្រាន់​តែ​នាឡិកា​ដៃ Floyd មួយ​ខ្សែ​នេះ​ទិញ​បាន Lamborghini ០១៨ ចំនួន​៤៥​គ្រឿង

  • 2018-10-19 08:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​ផ្នែក​ប្រដាល់ Floyd Mayweather បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត ដោយ​បាន​បង្ហាះ​នាឡិកា​ដៃ​ដាំ​ពេជ្រ​មាន​តម្លៃ​ដល់​១៨​លាន​ដុល្លារ​ឯណោះ។

កាល​ពី​ពេល​ថ្មី​ៗ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាន​ទៅ​ទស្សនា​ការ​ប្រកួត​បាល់បោះ​ក្របខណ្ឌ NBA រវាង​ក្រុម Angeles Clippers និង Denver Nuggets។ អង្គុយ​នៅ​ជួរ​ខាង​មុខ​ពាក់​អាវ​យឺត​ជាមួយ​ខោ​ខៅប៊យ​ខ្មៅ និង​ពាក់​នាឡិកា​មាន​ពន្លឺ​ភ្លឺ​​ព្រិច​ៗ បាន​ទាមទារ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​មក​​កាន់ Floyd។

លើ​វិបសាយ​​បរទេស​មួយ​បាន​បង្ហាញ​ថា Lamborghini Aventador LP 740-4 S Coupe AWD ស៊េរី​ឆ្នាំ​២០១៨​មាន​តម្លៃ​៤០​ម៉ឺន​ដុល្លារ។ ដូច្នេះ​​នាឡិកា​ដៃ​របស់ Floyd អាច​ទិញ​រថយន្ត​ទំនើប​ខាង​លើ​បាន​ដល់​៤៥​គ្រឿង។ តាម​គម្រោង​អ្នក​ប្រដាល់​អាមេរិក​ខាង​លើ​អាច​នឹង​ឡើង​សង្វៀន​ម្ដង​ទៀត ជាមួយ​អ្នក​ប្រយុទ្ធ​សង្វៀន UFC កីឡាករ Khabib Nurmagomedov ឬ Manny Pacquiao ប្រសិន​ចរចាត្រូវ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់