• 2018-10-19 03:42:44
  • ប្រដាល់

Samontha​ ចេញ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លើកទី៤​ នៅ​អាមេរិក​

  • 2018-10-19 03:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​កូន​ខ្មែរ​ អាមេរិក​ Samontha​ ឡើង​សង្វៀន​ជា​ថ្មី​ទៀត​ហើយ ​នៅ​ថ្ងៃ​សៅរ៍​ ទី២០​ ខែ​តុលា​ ២០១៨​នេះ ​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៤៦-៤៨​គីឡូក្រាម​ ក្នុង​កម្មវិធី​ TBA Tournament Rev Gear Tournament of Champions។​

រូបភាពហ្វេសបុក Samontha

តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​កីឡា​ការិនី​ខាង​លើ​ប្រាប់​ថា​ ស្អែក​នេះ​កូន​ស្រី​របស់​លោក​ នឹង​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែ​នៅ​រដ្ឋ​ Lowa​ សហរដ្ឋអាមេរិក។​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​នេះ​វិញ​ Samnotha​ គឺ​ហាត់​ខ្លាំង​តែ​ម្ដង​ ហើយ​បើ​គិត​ទៅ​បាន​ប្រហែល​ពី​ ៥-៦​សប្ដាហ៍​មក​ហើយ។​

លោក​ Matt​ បន្ថែម​ទៀត​ថា​ មិន​ហ៊ាន​ថា​សង្ឃឹម​ប៉ុន្មាន​ភាគរយ​នោះ​ទេ​ ប៉ុន្តែ​ដឹង​ថា​កូន​ស្រី​របស់​លោក​ គឺ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​តែ​ម្ដង​ ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។​

Samontha កាលមកហាត់នៅខ្មែរ

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ Samnotha​ ជា​កូន​កាន់​ខ្មែរ​ អាមេរិក​ និង​ជា​ក្មួយ​ស្រី​ កែវ​ រំចង់។​ បច្ចុប្បន្ន​កីឡា​ការិនី​វ័យ​១៦ឆ្នាំ​រូប​នេះ ​គ្រង​ខ្សែក្រវាត់​៣គ្រឿង​រួច​មក​ហើយ ​ប្រសិន​បើ​ឈ្នះ​១​នេះ​ទៀត​ឡើង​ដល់​ទៅ​៤គ្រឿង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់