• 2018-10-19 02:30:42
  • ព័ត៌មាន

Bayern នឹង​ធ្វើ​សន្និសីទកាសែត​ធំ​មួយ អាច​ជា​ការ​ប្រកាស​តែងតាំង Wenger ធ្វើ​គ្រូ​ថ្មី

  • 2018-10-19 02:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដីរាយការណ៍​ក្លឹប Bayern Munich នឹង​រៀបចំ​ធ្វើ​សន្និសីទកាសែត​ធំ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​សង្ស័យ​ថា ជា​ការ​ប្រកាស​លោក Arsene Wenger ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប។ ​

អ្នក​ចាត់​ការ​របស់ Bayern បច្ចុប្បន្ន​លោក Niko Kovacចាប់​ផ្ដើម​រដូវ​កាល​មិន​​បាន​ល្អ តាម​អ្វី​ដែល​ក្លឹប​ចង់​បាន​នោះ​ទេ។ បរាជ័យ​២​ប្រកួត​​ក្នុង​ចំណោម​៦​ប្រកួត​នៅ Bundesliga ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Munich ​កំពុង​ស្ថិត​នៅ​លេខ​៦​នៃ​តារាង​ពិន្ទុ គម្លាត​៤​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង  Borussia Dortmund។

Kovac ទើប​តែ​ទទួល​តំណែង​ជា​អ្នក​ចាត់ការ​របស់ Bayern នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០១៨​នេះ ក្រោយ​ចាកចេញ​ពី​ក្លឹប  Eintracht Frankfurt។ តាម​ការ​ឲ្យ​ដឹង​ពី​កាសែត​អាល្លឺម៉ង់​​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​​លោក  Uli Hoeness, នាយក​ក្លឹប​លោក Karl-Heinz Rummenigge និង​ប្រធាន​ផ្នែក​កីឡា​លោក Hasan Salihamidzic នឹង​​បង្ហាញ​វត្តមាន​ក្នុង​សន្និសីទកាសែត​ខាង​លើ។

ថ្នាក់​ដឹក​នាំ​របស់ Bayern

គេ​ចាំ​បាន​ថា ការ​បង្ហាញ​ខ្លួន​របស់​ថ្នាក់​ដឹក​នាំ​ទាំង​៣​ក្នុង​សន្និសីទកាសែត​ចុងក្រោយ ពេល​ដែល​តែងតាំង​លោក Jupp Heynckes ឲ្យ​ត្រលប់​មក​ដឹក​នាំ Bayern Munich សាជាថ្មី៕ ​​​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់