• 2018-10-19 01:56:08
  • បាល់ទាត់

Suzuki Cup ​ចាត់​ទុក ចាន់ វឌ្ឍនាកា ​និង ឈិន ឈឿន ​ជា​កីឡាករ​គួរ​ឱ្យ​ចាប់​អារម្មណ៍

  • 2018-10-19 01:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ AFF Suzuki Cup 2018 ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ដើម​ខែ​ក្រោយ​នេះ​ហើយ ​ដោយ​កម្ពុជា​ក៏​មាន​វត្តមាន​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​មួយ​នេះ​ដែរ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​ខាង Suzuki Cup ​បាន​ជ្រើសរើស​កីឡាករ​ល្អ​ៗ​តាម​ប្រទេស​នីមួយ​ៗ ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍។ ​សម្រាប់​កម្ពុជា ​ពួកគេ​បាន​ជ្រើសរើស​យក​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​និង​ខ្សែ​បម្រើ ឈិន ឈឿន។ វឌ្ឍនាកា ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ប្រកួត​ជាមួយ​ទីម័រ និង​សិង្ហបុរី។ មិន​បាន​ជួយ​ក្រុម​ឈ្នះ​មែន ប៉ុន្តែ​កីឡាករ​ធ្លាប់​លេង​នៅ​ជប៉ុន​រូប​នេះ ​បាន​ជួយ​ក្រុម​ច្រើន​នៅ​តំបន់​ប្រយុទ្ធ។

ដោយ​ឡែក​សម្រាប់ ឈឿន ​វិញ ​លេង​នៅ​តំបន់​ស្លាប​ស្ដាំ ​បាន​ជួយ​ច្រើន​មែនទែន ​មិន​ថា​បម្រើ​នោះ​ទេ។ ​ជាក់​ស្ដែង​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ ​រូបគេ​ក៏​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ផង​ដែរ។ ជាមួយ​សមត្ថភាព​ញាក់​បាល់ ​និង​ល្បឿន​របស់​គេ ​ត្រូវ​បាន Suzuki Cup ​មើល​ឃើញ ​និង​ចាត់​ទុក​ថា​ជា​កីឡាករ​មិន​អាច​រំលង​បាន​ម្នាក់​របស់​កម្ពុជា។

មិន​ត្រឹម​តែ​ជ្រើសរើស​យក​កីឡាករ​ល្អ​នេះ​ដែរ ​ខាង​អ្នក​រៀប​ចំ​កម្មវិធី​ខាង​លើ​ក៏​ចាត់​ទុក​កម្ពុជា ​ជា​ក្រុម​មួយ​ដែល​មាន​​អ្នក​គាំទ្រ​អស្ចារ្យ ​និង​គួរ​ឱ្យ​មើល​ការ​ប្រកួត​របស់​ពួកគេ​ផង​ដែរ។ ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ​រហូតដល់​ថ្ងៃ​ទី ១៥ ​ខែធ្នូ ឆ្នាំ ២០១៨។ ដោយ​កម្ពុជា ស្ថិត​នៅ​ពូល​ជាមួយ​វៀតណាម ឡាវ ​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់