• 2018-10-18 08:28:45
  • វិភាគ

អ្នក​ចាត់​ការ​នៅ La Liga ៣​រូប​ប្រឈម​​នឹង​ការ​ដេញ​ចេញ​មុន​ចប់រដូវ​កាល

  • 2018-10-18 08:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខណ្ឌ La Liga គិត​ត្រឹម​ពេល​នេះ​ឈាន​កំពុង​ស្ថិត​ក្នុង​សប្ដាហ៍​ទី​៨។ អ្នក​ចាត់​ការ​ក្លឹប​មួយ​ចំនួន​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ដោយ​សារ​​ធ្វើ​បាន​លទ្ធផល​​នៅ​ប៉ុន្មាន​ប្រកួត​នេះ ខណៈ​អ្នក​ចាត់​ការ​មួយចំនួន​ផ្សេង​ទៀត​កំពុង​ក្រពុល​មុខ។

Sevilla ដែល​មាន​លោក Pablo Machín កំពុង​ដឹក​នាំ​​ស្ថិត​នៅ​លេខ​១​នៃ​តារាង​ពិន្ទុ La Liga ខណៈ Barca នៅ​លេខ​២ Atletico លេខ​៣ និង​ Real Madrid លេខ​៤។ យ៉ាងណាមិញ ក្លឹប​ធំ​ៗ​កំពុង​ជួប​វិបត្តិ​ធ្លាក់​ទម្រង់​លេង ធ្វើ​​អ្នក​ចាត់​ការ​ទទួល​​សម្ពាធ​ខ្លាំង។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​អ្នក​ចាត់​ការ​ ៣​រូប​អាច​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​មុន​ចប់​រដូវ​កាល៖

១. Eduardo Berrizo

បុរស​សញ្ជាតិ​អាហ្សង់ទីន​​​​មាន​ភាគរយ​ខ្ពស់​ត្រូវ  Athletic Bilbao ដេញ​ចេញ។ ទល់​ពេល​នេះ Bilbao ឈរ​​លេខ​១៧ នៅ​តារាង​ពិន្ទុ La Liga ក្រោយ​៧​ប្រកួត​កន្លង​ទៅ​ឈ្នះ​តែ​១​​ប្រកួត​គត់ ស្មើ​៤ និង​ចាញ់​២។ ដូច្នេះ​ប៉ុន្មាន​ប្រកួត​ខាង​មុខ ប្រសិន Eduardo មិន​អាច​ស្រោចស្រង់​ក្លឹប​បាន​ទេ នោះ​ប្រឈម​នឹង​អស់​តំណែង​​ជា​មិន​ខាន។

២. Ernesto Valverde

Barcelona បាន​តែងតាំង​លោក Ernesto Valverde ដើម្បី​ជំនួស​កន្លែង​លោក Luis Enrique  កាល​ពី​ឆ្នាំ​២០១៧។ រដូវ​កាល​​​មុន​ដែល​ជា​រដូវ​កាល​ដំបូង​របស់​លោក​គឺ​ធ្វើ​បាន​ល្អ​មែនទែន ជួយ Barca ឈ្នះ La Liga សឹង​តែ​មិន​ស្គាល់​ពាក្យ​ចាញ់​ក្នុង​មួយ​រដូវ​កាល។

ប៉ុន្តែ​រដូវ​កាល​នេះ​នៅ​ Barcelona ហាក់​ធ្លាក់​ទម្រង់​លេង​បន្តិច ដោយ​​៤​ប្រកួត​ចុងក្រោយ​ស្មើ​ដល់​ទៅ​៣​ដង ឈ្មោះ​តែ​ម្ដង​ទេ។ លទ្ធផល​បែប​នេះ​ក្នុង​នាម​ជា​ក្លឹប​ប្រជែង​ពាន Barca មិន​សូវ​សប្បាយ​ចិត្ត​ឡើយ ហើយ​អាច​មាន​ផ្លាស់ប្ដូរ​អ្នក​ចាត់​ការ​ប្រសិន​​ក្លឹប​​គ្មាន​ការ​ប្រែប្រួល​ឬ​អាច​ធ្លាក់​ទម្រង់​លេង​​ជាង​នេះ។

៣.Julen Lopetegui

Julen Lopetegui មក​ដល់ Real Madrid ជំនួស​កន្លែង Zinedine Zidane ដែល​សុំ​ចេញ​ពី​ក្លឹប ក្រោយ​សាងស្នាដៃ​ធំ​ៗ​ជា​ច្រើន។ ជា​ការពិត Julen បាន​បាត់​តំណែង​​ដឹក​នាំ​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅព្រឹត្តិការណ៍ World Cup 2018 ដោយ​សារ​តែ​​ការប្រកាស​ចូល​កាន់​តំណែង​នៅ Real Madrid នេះ​ឯង។

៥​ប្រកួត​ចុងក្រោយ​នៅ La Ligaa អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ធ្វើ​មិន​បាន​ល្អ​​ឡើយ ពោល​ចាញ់ ២ ស្មើ២ ឈ្នះ​តែ​មួយ​ប្រកួត​ទេ។ ដូច្នេះ​កៅអី​របស់ Julen Lopetegui កំពុង​ក្ដៅ​បន្តិច​ម្ដង​ៗ​ហើយ៕ ​ ​​​

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់