• 2018-10-18 07:06:19
  • កីឡា​ផ្សេង​ៗ

ហាត់​សីដក់ ដូច​បាន​ហាត់​កីឡា​៤ប្រភេទ​ផ្សេង​ទៀត​...

  • 2018-10-18 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​សីដក់​កម្ពុជា​ ថា​យុវជន​គ្រប់​រូប​គួ​ណាស់​ចាប់​យក​កីឡា​ណា​មួយ​ហ្វឹកហាត់​ដើម្បី​សុខ​ភាព​ ជា​ពិសេស​គឺ​សីដក់​ ព្រោះ​វា​ចំណេញ​ច្រើន​ដូច​បាន​ហាត់​ច្រើន​ប្រភេទ​កីឡា​ផ្សេង​ៗ​ទៀត​ ដូច​ជា​ បាល់ទាត់​ បាល់ទះ​ អត្តពលកម្ម​ និង​កាយសម្ព័ន្ធ។​

ការប្រកួតកន្លងទៅ

ឯកឧត្ដម​ មាស ​សារិន​ ប្រធាន​សហព័ន្ធ​សីដក់​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​តាម​ការ​សិក្សា​ពី​កីឡា​សីដក់​នេះ​ គឺ​មាន​៤ប្រភេទ​កីឡា​ផ្សេង​គ្នា​នៅ​ក្នុង​កីឡា​ខាង​លើ​នេះ​ ដូច្នេះ​ការ​លោត​គប់​ គឺ​ចូល​ក្នុង​បាល់ទះ​ ការ​ទាត់​ចាត់​ចូល​បាល់ទាត់​ ការ​លោត​ ចាត់​ចូល​អត្តពលកម្ម​ និង​ភាព​ទន់ភ្លន់​ បត់បែន​ អាច​ចូល​ក្នុង​កីឡា​កាយសម្ព័ន្ធ។​

ទិដ្ឋភាពប្រកួតកន្លងទៅ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា​ ជា​ពិសេស​យុវជន​នៅ​សិក្សា​ នៅ​ពេល​ទំនេរ​គួរ​ណាស់​ចាប់​យក​កីឡា​ដើម្បី​សុខភាព​ ល្អ​ទាំង​កាយសម្បទា​ និង​ប្រាជ្ញា​ស្មារតី​ ក៏​ដូច​ជា​កិត្យានុភាព​សម្រាប់​ខ្លួនឯង​ ប្រទេស​ជាតិ​ផង​ដែរ។​ ប្រសិន​បើ​ពួកគេ​លេង​បាន​ល្អ​ អាច​ក្លាយ​ជា​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ប្រកួត​ដណ្ដើម​មុខមាត់​ជូន​ប្រទេស​ជាតិ​ជា​ដើម។​

ឯកឧត្ដម​ មាស ​សារិន​ និងកីឡាករឈ្នះមេដាយ

រំលឹក​ដែរ​ថា​ ឯកឧត្ដម​ មាស ​សារិន​ ជា​ប្រធាន​កីឡា​សីដក់​កម្ពុជា​ ប្រភេទ​កីឡា​មួយ​នេះ​ជា​កីឡា​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា​ និង​ទើប​តែ​ឈ្នះ​មេដាយ​មាស​លំដាប់​ពិភពលោក​នៅ​ប្រទេស​ថៃ​(King Cup)​ ទើប​បញ្ចប់​កាល​ពី​ខែ​កញ្ញា​ ២០១៨​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់