• 2018-10-18 02:12:55
  • ព័ត៌មាន

Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ La Liga នៅ​ខែ​កញ្ញា​

  • 2018-10-18 02:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ ឬ​ LaLiga Santander's best player of the month។

Messi

នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​លើក​ទី​៤​ហើយ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​៣​ដង​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៥​, ​ខែ​មេសា ​ឆ្នាំ​២០១៧ និង​ខែ​មេសា​ឆ្នាំ​២០១៨​។​ Antoine Griezmann ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​គឺ​ចំនួន​៥​​លើក​ ខណៈ​ Ronaldo ស្ថិត​នៅ​ក្រោម​ Messi ធ្លាប់​ឈ្នះ​៣​លើក។​

មូលហេតុ​ដែល​កីឡាករ​វ័យ​៣១​ឆ្នាំ​ឈ្នះ​ពាន​ខាង​លើ​នេះ​ដោយសារ​តែ​រូប​គេ​ស៊ុត​បាន​៣​គ្រាប់​ និង​ Assist ៤​ដង​នៅ​ក្នុង​ខែ​កញ្ញា​ មាន​ន័យ​ថា​គ្រាប់​បាល់​ពាក់​កណ្ដាល​របស់​ Barcelona កាល​ពី​ខែ​មុន​គឺ​​បង្កើត​​ឱកាស​​ដោយ​ Messi។​

យោង​​តាម​ La Liga បាន​ឲ្យ​ដឹង​ថា​​ប្រធាន​ក្រុម​ Barca រូប​នេះ​នឹង​ទទួល​ពាន​មុន​ការ​ប្រកួត​ប៉ះ​ Sevilla ​នៅ​កីឡដ្ឋាន​ Camp Nou ចាប់​ផ្ដើម​៕

រូបភាព Messi ឈ្នះពានកាលពីមុន

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់