- 2018-10-17 09:47:21
- ប្រដាល់
ផាន់ ផាត់យុទ្ធសង្ឃឹម ៧០% អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
- 2018-10-17 09:47:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ ផាត់យុទ្ធសង្ឃឹម ៧០% អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ផាន់ ផាត់យុទ្ធ សង្ឃឹមដល់ទៅ៧០% ថាអាចនឹងឆ្លងផុតវគ្គសន្សំពិន្ទុឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ស្រាលរបស់គូបូតារដូវកាលនេះបាន។
សិស្សគុនរបស់លោក សាលវ័ន្ត ខាងលើនេះប្រាប់ឲ្យដឹងថា ចំពោះការប្រកួតកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះនៅសង្វៀនបាយ័ន មិនសូវជាពិបាកប៉ុន្មានទេ ព្រោះអីដៃគូមិនមានស្នៀតអ្វីដែលល្អជាងខ្លួនឡើយ។ ការប្រកួតជាមួយថៃ Anuntasak កាលពីថ្ងៃទី៥នោះ ប្រសិនបើខ្លួនមិនឈឺជើងទេ គឺវ៉ៃសន្លប់តាំងពីទឹកទី៣ម្ល៉េះ ព្រោះឃើញដៃគូរូបនេះមានចំណុចខ្សោយច្រើនពិសេសជើង ប៉ុន្តែខ្លួនមិនសូវហ៊ានទាត់ដែររបួសចាស់កាលពីសប្ដាហ៍ដំបូងនៅឈឺនៅឡើយ។
ជើងខ្លាំងខាងលើនេះ សង្ឃឹមខ្ពស់ផងដែរ ថាអាចនឹងឆ្លងផុតវគ្គសន្សំពិន្ទុ ទោះនៅ២ប្រកួតក្រោយទៀតក៏ដោយ ប៉ុន្តែយ៉ាងណាមិញក៏បន្តខំប្រឹងប្រែងហ្វឹកហាត់ថែមទៀត រួមទាំងកែប្រែចំណុចខ្វះខាតមួយចំនួនឲ្យល្អឡើងវិញ។
រំលឹកដែរថា កីឡាករ ផាន់ ផាត់យុទ្ធ ជាបេក្ខភាពខ្មែរម្នាក់ចំណោមកីឡាករទាំងអស់៥នាក់ដែលកំពុងប្រកួតសន្សំពិន្ទុខ្សែក្រវាត់គូបូតាទម្ងន់ ៥៤គីឡូក្រាមនៅសង្វៀនបាយ័ន។ អ្នកប្រដាល់ម្នាក់នេះឥលូវកំពុងមាន៩ពិន្ទុ ក្រោយឈ្នះ៣លើកជាប់ៗគ្នា ប៉ុន្តែនៅសល់២ប្រកួតបន្តទៀត៕
វីដេអូប្រកួត៖