• 2018-10-17 08:56:41
  • ព័ត៌មាន

Scholes៖ ស្ថានភាព​ពេល​នេះ​មាន​ Messi​ ក៏​ពិបាក​ជួយ Man Utd ដែរ

  • 2018-10-17 08:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Scholes ​បាន​លើក​ឡើង​ថា សូម្បី​តែ Lionel Messi ក៏​ត្រូវ​ពុះពារ​ទាំង​លំបាក​ដែរ សម្រាប់​ស្ថានភាព​របស់ Manchester United ពេល​បច្ចុប្បន្ន​។

អតីត​កីឡាករ​របស់​បិសាច​ក្រហម​បាន​រិះគន់​ជា​រឿយ​ចំពោះ​ក្លឹប​ចាស់​របស់​ខ្លួន​ ដោយ​ពេល​នេះ​កំពុង​ឈរ​លេខ​៨​ក្នុង​តារាង​ពិន្ទុ Premier League គម្លាត​៧​ពិន្ទុ​ពី​ក្រុម​លេខ​មួយ Man City។ កាល​ពី​រដូវ​កាល​មុន​ ពួក​គេ​បាន​បណ្ដោយ​ឲ្យ​ក្រុម​លោក Pep Guardiola លើក​ពាន​​ជាមួយ​ពិន្ទុ​បំបែក​កំណត់ត្រា។

ទាក់ទង​នឹង​រឿង​នេះ Scholes បាន​បញ្ចេញ​មតិ​ថា៖ "United​ ពេល​នេះ​​ដូច​ Liverpool កាល​ប៉ុន្មាន​ឆ្នាំ​មុន​អញ្ចឹង​។ ពួក​យើង​សាង​កំហុស​ដូច​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ ខ្ញុំ​មាន​អារម្មណ៍ ​អ្នក​នៅ​ខាង​ Liverpool និង Man City កំពុង​​មើល​មក​ពួក​យើង​ហើយ​សើច​ ដូច​អ្វី​ដែល​ពួក​យើង​ធ្លាប់​ធ្វើ​ដាក់​ពួក​គេ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន"។

Mourinho បាន​ចំណាយ​អស់​៣៥០​លាន​ផោន​ហើយ​ក្នុង​ការ​នាំ​កីឡាករ​ថ្មី​ចូល ចាប់​តាំង​ពី​មក​ដល់ Old Trafford  នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​ទាន់​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ធំ​ណាមួយ​នៅ​ឡើយ​ទេ។ "ខ្ញុំ​គិត​ថា ពួក​យើង​គួរ​ឲ្យ​ផ្ទេរ​យក Lionel Messi ក្នុង​ពេលវេលា​នេះ ហើយ​គេ​នឹង​ពិបាក​ជួយ​​ក្នុង​ក្រុម​មួយ​នេះ​ដែរ។ Mourinho នៅ​តែ​ជា​អ្នក​ចាត់​ការ​អស្ចារ្យ​ម្នាក់។ គ្រប់គ្នា​រិះគន់​ពី​១០​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល​នេះ តែ​ឆ្នាំ​មុន​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា។ ហេតុផល​ដែល​យើង​បញ្ចប់​​នៅ​លេខ​ពីរ​នៅ​រដូវ​កាល​មុន ព្រោះ​តែ​អ្នក​ចាំ​ទី David De Gea៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់