• 2018-10-16 14:17:52
  • បាល់ទាត់

Ozil បាន​ធ្វើ​អ្វី​នៅ​កំឡុង​ពេល​ International Break នេះ?

  • 2018-10-16 14:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ខ្សែ​បម្រើ​​អាល្លឺម៉ង់​ Mesut Ozil ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​បាន​លេង​ហ្គេម​Online​ ឈ្មោះ​​ Fortnite កាល​ពី​ពេល​ថ្មី​ៗ​នេះ។​

កីឡាករ​ Arsenal រូប​នេះ​លេង​ហ្គេម​មួយ​នេះ​ដោយ​បាន​ផ្សាយ​ផ្ទាល់​ក្នុង​គេហទំព័រ​ Twitch ដែល​ជា​គេហទំព័រ​ Streaming ដ៏​ល្បី​មួយ​។ ជាមួយ​គ្នា​នេះ​ដែរ​អ្នក​និយម​បណ្ដាញ​សង្គម​ Twitter បាន​បង្ហោះ​រូប​មួយ​ដែល​និយាយ​ពី​ស្ថិតិ​របស់​ Ozil ក្នុង​ការ​លេង​ Fortnite។ នៅ​ក្នុង​នោះ​ Ozil បាន​ឈ្នះ​ជាង​៦០០​ប្រកួត​ ក្នុង​៤៩៣៨​ប្រកួត​ហើយ​វាយប្រហារគូប្រកួត​ជាង​៨០០០​នាក់​។

កីឡាករ​ Mesut Ozil បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ ដោយ​មូលហេតុ​ពី​ការ​រើស​អើង​ពូជសាសន៍​និង​សាសនា​ពី​សំណាក់​ជនជាតិ​អាល្លឺម៉ង់​ចំពោះ​រូប​ខ្លួន​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់