• 2018-10-16 08:16:25
  • វិភាគ

រាត្រី​នេះ ប្រេស៊ីល vs អាហ្សង់ទីន បែលហ្សិក vs ហូឡង់ អាល្លឺម៉ង់ vs បារាំង

  • 2018-10-16 08:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​រាត្រី​នេះ​​ប្រិយមិត្ត​​នឹង​សប្បាយ​ភ្នែក​ទៀត​ហើយ ព្រោះ​តែ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​និង​ពាន​គូ​ខ្លាំង​ជា​ច្រើន​ត្រូវ​ជួប​តទល់​គ្នា។ ខាង​ក្រោម​ជា​តារាង​និង​ម៉ោង​ប្រកួត​នៅ​យប់​នេះ៖

តាម​តារាង​ខាង​លើ​ឃើញ​ថា​មាន​៣​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​គឺ ជប៉ុន​ប៉ះ​អ៊ុយរុយហ្គាយ ប្រេស៊ីល​ត្រូវ​ជួប​ក្រុម​រួម​ទ្វីប​អាហ្សង់ទីន និង​បែលហ្សិក​​លេង​ជាមួយ​ហូឡង់។ គូ​ខ្លាំង​មួយ​ទៀត បារាំង​ត្រូវ​លេង​ប្រជែង​​៣​ពិន្ទុ​ជាមួយ​​ជើង​ឯក World Cup ២០១៤ Gអាល្លឺម៉ង់​ក្នុង​ពាន Nations League។​

សម្រាប់​ល្ងាច​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​ត្រូវ​ស្វាគមន៍​ជម្រើស​ជាតិ​សិង្ហបុរី​ផង​ដែរ។ ដោយ​សារ​តែ​បារាំង​និង​អាល្លឺម៉ង់​ជា​ការ​ប្រកួត​ពាន ដូច្នេះ​សូម​លម្អិត​អំពី​គូ​នេះ​បន្តិច។

ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​​១:៤៥​នាទី​រំលង​អាធ្រាត្រ ក្នុង​​ Group1 នៃ League A។ ឆ្លង​កាត់​ពី​ប្រកួត​កន្លង​ទៅ​បារាំង​កំពុង​ឈរ​កំពូល​តារាង​មាន​៤​ពិន្ទុ ហូឡង់​នៅ​លេខ​ពីរ​មាន​៣​ពិន្ទុ​និង​អាល្លឺម៉ង់​​បាត​តារាង​មាន​១​ពិន្ទុ។

  • កាល​ប្រកួត​ជើង​ទី​មួយ​ក្នុង​ដី​​ក្នុង​ទីក្រុង Munich ក្នុង​ទាំង​ពីរ​ស្មើ​គ្នា​ ០-០
  • ជួប​គ្នា​៣០​ប្រកួត អាល្លឺម៉ង់​ឈ្នះ​១៣ ស្មើ​៧ ចាញ់​១០
  • ជួប​គ្នា​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ កញ្ញា ឆ្នាំ ២០១៨
  • ប្រកួត​ចុងក្រោយ​អាល្លឺម៉ង់​ចាញ់​ធ្ងន់​ក​ ដោយ​សារ​ហូឡង់ ៣-០ នៅ​ពាន Nations League

១១​នាក់​របស់​ក្រុម​ទាំង​ពីរ បារាំង៖  Lloris (c) - Pavard, Varane, Kimpembe, Hernandez - Pogba, Kante – Mbappe, Griezmann, Matuidi - Giroud

បម្រុង៖ Areola, Mandada, Zouma, Digne, Sidibe, Sakho, Nzonzi, Dembele, Ndombele, Lemar, Payet

អាល្លឺម៉ង់៖ Neuer (c) - Ginter, Süle, Hummels, Hector - Kimmich, Kroos - Brandt, Müller, Sane - Werner

បម្រុង៖ Leno, ter Stegen, Kehrer, Gnabry, Draxler, Schulz, Rudy, Can, Tah, Brandt, Uth

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់