• 2018-10-15 02:04:31
  • កីឡា​ផ្សេង​ៗ

ខ្លាំង​ជាង​គេ​លើ​លោក! ​កម្ពុជា​ឈរ​លេខ​១ ដណ្ដើម​បាន​៣​មេដាយ​មាស​នៅ​បារាំង

  • 2018-10-15 02:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ប៉េតង់​កម្ពុជា​បាន​ដណ្ដើម​យក​មេដាយ​មាស​ដល់​ទៅ​៣​គ្រឿង ​និង​ប្រាក់​២​គ្រឿង​ពី ការ​ប្រកួត​ព្រឹត្តិការណ៍ ​ Trophee L’Equipe ​នា​ប្រទេស​បារាំង។

ផ្នែក​នារី ​ដែល​រួម​មាន​​ Trophee L’Equipeកែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ​ក្រោយ​ពី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​បារាំង ​ហើយ​យក​បាន​មេដាយ​មាស​ដល់​ទៅ​៣​គ្រឿង ​លើ​៣​ប្រភេទ​កីឡា​ដែល​ពួកគេ​លេង។ ដោយ​ឡែក ​សម្រាប់​ផ្នែក​បុរស​វិញ ​ដែល​រួម​មាន សុខ ចាន់​មាន​, ញ៉ែម បូរ៉ា និង យ៉ា ចាន់​ដា​រិ​ទ្ធ ​បាន​មេដាយ​ប្រាក់​២​គ្រឿង​ផង​ដែរ ​ពី​ពាន​រង្វាន់​ខាង​លើ​នេះ។ សរុប​ជា​រួម​ទៅ ​កម្មវិធី​នេះ មាន​៦​វិញ្ញាសារ ​កម្ពុជា​យក​បាន​មេដាយ​មាស​ដល់​ទៅ​៣​រួច​ជា​ស្រេច​ទៅ​ហើយ។ សរុប​ជា​រួម​គឺ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​គេ ​ក្នុង​តារាង​មេដាយ​សរុប។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ Trophee L’Equipe ​នៅ​បារាំង​នេះ ​គឺ​ជា​ព្រឹត្តិការណ៍​ធំ​មួយ ដែល​គេ​យក​តែ​អ្នក​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភពលោក​ទៅ​ប្រកួត​ប៉ុណ្ណោះ។ ​នៅ​តំបន់​អាស៊ី​ទាំង​មូល ​គេ​ជ្រើស​តែ​២​ប្រទេស​ប៉ុណ្ណោះ គឺ​កម្ពុជា ​និង​ថៃ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់