• 2018-10-12 04:11:13
  • កីឡា​ផ្សេង​ៗ

បានលេខ២ តែ​ថ្នាក់​ដឹក​នាំ​សូហ្វតេន្នីស​សប្បាយ​ចិត្ត​​កើន​មេដាយ​មាស​ពាន​អាស៊ីអាគ្នេយ៍​

  • 2018-10-12 04:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ជ្រើស​រើស​ជើង​​ឯក​សូហ្វតេន្នីស​​អាស៊ីអាគ្នេយ៍ ( Sea Soft Tennis Championship 2018 ​​) បាន​បញ្ចប់​​កាល​ពី​​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ប្រទេស​​ហ្វីលីពីន​ ជា​លទ្ធផល​កម្ពុជា​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ប្រាក់​៣ និង​សំរឹទ្ធ​៥​គ្រឿង​​។

ឯកឧត្ដម ជា​ ប៊ុនហេង

ក្នុង​ពិធី​សន្និសីទកាសែត​កាល​ពី​ព្រឹក​មិញ​នេះ​ឯក​ឧត្ដម ជា ប៊ុន​ហេង អនុ​ប្រធាន​ទី​១​​សូហ្វតេន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​​ចំពោះ​លទ្ធផល​ខាង​លើ ពី​ព្រោះ​ឆ្នាំ​មុន​កម្ពុជា​ឈ្នះ​ជើង​ឯក​មែន ​តែ​​ជោគជ័យ​​នេះ​គេ​​គិត​លើ​​វិញ្ញាសា​​បុរស​ក្រុម ដែល​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​។ ដូច្នេះ​បើ​គិត​ជា​រួម​ឆ្នាំ​មុន​កម្ពុជា​ឈ្នះ​បាន​​មាស​១​គ្រឿង​ ហើយ​ឆ្នាំ​នេះ​ឈ្នះ​មេដាយ​មាស​ពីរ​គ្រឿង​កើន​លើស​ឆ្នាំ​មុន។

​លោក​បន្ថែម​ថា ​នេះ​ជា​ជោគជ័យ​បាន​មួយ​កម្រិត​ទៀត ​​និង​ជា​សញ្ញា​បង្កើន​​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រជែង​យក​​​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​នៅ​ហ្វីលីពីន។ ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​កីឡា​នេះ​ ទទួល​បាន​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​សម្ដេច​ក្រឡាហោម​ ស ​ខេង ​​ប្រធាន​សហព័ន្ធ​សូហ្វតេន្នីស​កម្ពុជា។

ព្រឹត្តិការណ៍​ Sea Soft Tennis Championship 2018 មាន​​៦​ប្រទេស​ចូល​រួម សរុប​ជា​លទ្ធផល​​កម្ពុជា​ទទួល​បាន​លេខ២​ ក្នុង​ចំណោម ៦ ប្រទេស។ សូហ្វេតេន្នីស​កម្ពុជា​បាន​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ​​​២លើក​រួច​មក​ហើយ ដោយ​លើក​ទី​១ ដណ្ដើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ប្រកួត​ជា​​ក្រុម​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​លើក​ទី​២គឺ​ដណ្ដើម​បាន​មេដាយ​មាស​ផ្នែក​បុរស​ក្រុម ហើយ​ឆ្នាំ​នេះ​ជា​​លើក​ទី​៣ របស់​កម្ពុជា​​​​​​​​​​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់