• 2018-10-11 02:17:40
  • ប្រវត្តិ​​

នេះ​ប្រវត្តិ​៦​ប្រកួតចុង​ក្រោយ​ មុន​កម្ពុជាប៉ះទីម័រម្តងទៀតថ្ងៃស្អែក​

  • 2018-10-11 02:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ដើរ​តួនាទី​ជា​​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​វេលា​ម៉ោង​៦:៣០​នាទី​ ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ។

មុន​ប៉ះ​គ្នា​ថ្ងៃ​ស្អែក​ ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​៦​ប្រកួត​ចុង​ក្រោយ​​គឺ​ភ្ញៀវ​ទីម័រខាងកើត​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ​ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​៤​ប្រកួត​ ស្មើ​១​ប្រកួត​ ហើយ​​ទីម័រខាង​កើត​ឈ្នះ​តែ​១​ដង​គត់។

ឃួន ឡាបូរ៉ាវី និង​កីឡាករទីម័រ

កម្ពុជា​ ២-២ ទីម័រ​ខាង​កើត​ ថ្ងៃ​ទី​១៩​ ខែ​តុលា​ ២០០៨​

  • នេះ​ជា​​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ AFF Championship 2008 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ២​គ្រាប់​របស់​កម្ពុជា​ធ្វើ​បាន​សម្រេច​ដោយ​ ឃីម បូរី និង ស៊ុន សុវណ្ណរិទ្ធី ខណៈ​ទីម័រ​ខាង​កើត​រក​បាន​ដោត​ Barbosa និង​ Pereira។ ឆ្នាំ​នោះ​ កម្ពុជា​ និង​ ឡាវ ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ ៤-២ ទីម័រខាងកើត ថ្ងៃ​ទី​២៤ តុលា ២០១០​

  • ការ​ប្រកួត​វគ្គ​ជម្រុះ​ AFF Championship ឆ្នាំ​២០១០​នោះ​​ធ្វើ​នៅ​ប្រទេស​ឡាវ។ កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ទីម័រខាងកើត​ដោយ​លទ្ធផល​ ៤-២ ដែល​ ឃីម បូរី រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ និង​១​គ្រាប់​ទៀត​ដោយ​ នុត ស៊ីនួន ខណៈ​ Carmo និង​ Barbosa រក​បាន​ឲ្យ​ទីម័រខាងកើត។ យ៉ាង​ណា​​ កម្ពុជា​មិន​បាន​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ទេ​ ដោយ​ម្ចាស់​ផ្ទះ​ឡាវ​ និង​ហ្វីលីពីន​​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ ១-៥ ទីម័រខាងកើត ថ្ងៃ​ទី​៥ តុលា​ ២០១២

  • វា​ជា​បរាជ័យ​តែ​ម្តង​គត់​ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ ប៉ុន្តែ​បរាជ័យ​​ដ៏​អាក្រក់។ វគ្គ​ជម្រុះ AFF Championship នេះ​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​ក្នុង​ចំណោម​​៥​ក្រុម។ ១​គ្រាប់​ដែល​កម្ពុជា​បំបែក​ពងមាន់​ទីម័រ​ធ្វើ​បាន​ដោយ​ កែវ សុខង៉ន​ ខណៈ​ Muilo បាន​២​គ្រាប់់​ Ade បាន​២​គ្រាប់​ និង Alan បាន​១​គ្រាប់​ឲ្យ​ទីម័រ។ មីយ៉ាន់ម៉ា និង​ ឡាវ​ ជា​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។
ចាន់ វឌ្ឍនាកា និង​កីឡាករ​ទីម័រ​ខាង​កើត

កម្ពុជា​ ៣-២ ទីម័រខាងកើត ថ្ងៃ​ទី​១៦ តុលា​ ២០១៤​

  • វគ្គ​ជម្រុះ​ AFF Championship ឆ្នាំ​២០១៤​ធ្វើ​នៅ​ប្រទេស​ឡាវ​ដោយ​កម្ពុជា​បាន​វាយ​បក​យក​ឈ្នះ​ទីម័រ​ដោយ​លទ្ធផល​ ៣-២។ សុខ ច័ន្ទរស្មី ជា​អ្នក​រក​បាន​ទាំង​៣​គ្រាប់​ឲ្យ​កម្ពុជា​ហើយ​ Anggosu និង​ Bertoldo រក​បាន​ឲ្យ​ទីម័រ។ ពេល​នោះ​ មីយ៉ាន់ម៉ា​ និង​ ឡាវ ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

កម្ពុជា​ ២-០ ទីម័រខាងកើត ថ្ងៃ​ទី២៩​ ឧសភា ២០១៦​

  • វា​ជា​ការ​ប្រកួត​​មិត្តភាព​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​​ដែល​កម្ពុជា​ទទួល​បាន​ជ័យជមុ្នះ​លើ​ទីម័រខាងកើត​ដោយ​លទ្ធផល​ ២-០។ ភួង សុខសាណា និង ឃួន ឡាបូរ៉ា​ ជា​អ្នក​រក​គ្រាប់​បាល់​បាន​ឲ្យ​កម្ពុជា។ ពេល​នោះ​ហើយ​ដែល​កីឡាករ​ ភួង សុខសាណា​ បាន​របួស​ហើយ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ។

កម្ពុជា​ ៣-២ ទីម័រ​ខាង​កើត ថ្ងៃ​ទី​២១​ តុលា​ ២០១៦​

  • នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ AFF Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ៣​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ ចាន់ វឌ្ឍនាកា​ ២​គ្រាប់​ និង​ ទិត្យ ឌីណា ២​គ្រាប់​ ខណៈ​២​គ្រាប់​ទីម័រ​របស់​បាន​ដោយ​ Anggisu​ និង​ Nelson។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​​ កម្ពុជា​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់