• 2018-10-06 03:16:00
  • ប្រវត្តិ​​

កីឡាករ​ល្បី​ឈ្មោះ​៥​រូប​ដែល​​ខ្លាំង​ទាំង​លើ​ទីលាន​ និង​រៀន​បាន​ខ្ពស់​

  • 2018-10-06 03:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​គឺ​ជា​រឿង​សំខាន់​ដែល​មនុស្ស​ទូទៅ​មិន​អាច​ខ្វះ​បាន​​នៅ​លើ​ភព​ផែន​ដី​យើង​នេះ។​ ចំពោះ​កីឡាករ​បាល់ទាត់​វិញ​ទោះ​រក​ចំណូល​បាន​ខ្ទង់​រាប់​សែន​​លាន​ដុល្លារ​ពី​អាជីព​របស់​ខ្លួន​ក៏​ពួក​គេ​មិន​បាន​បោះបង់​ចោល​សៀវភៅ​ប៊ិច​របស់​ខ្លួន​ដែរ​ ពោល​គឺ​បាន​រៀន​ចប់​បរិញ្ញាបត្រ​ ហើយ​ខ្លះ​រៀន​​ដល់​ថ្នាក់​អនុបណ្ឌិត​ក៏​មាន​។​ ខាង​ក្រោម​គឺ​​កីឡាករ​ល្បី​​៥​រូប​ដែល​ជោគជ័យ​ទាំង​លើ​វាលស្មៅ​ និង​ការ​សិក្សា​​៖

#៥ Andrey Arshavin - FC Kairat

Arshavin គឺ​ជា​អតីត​ខ្សែ​បម្រើ​របស់​ Arsenal បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រចនា​ម៉ូត​សំលៀកបំពាក់។ ស្នាដៃ​រចនា​ម៉ូត​​របស់​គ្នា​ត្រូវ​បាន​ទទួល​ស្គាល់​ពេញ​​រុស្ស៊ី​ និង​ត្រូវ​បាន​ចាត់ទុក​ជា​អ្នក​ច្នៃ​ម៉ូត​ល្បី​មួយ​រូប​ក្នុង​ប្រទេស។

#៤ Giorgio Chiellini - Juventus

Chiellini ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​ Juventus និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ​ Turin កាល​ពី​ឆ្នាំ​២០១០ និង​ក្រោយ​មក​បន្ត​ថ្នាក់​អនុបណ្ឌិត​លើ​ជំនាញ​ដដែល​ហើយ​បញ្ចប់​ការ​សិក្សា​កាល​ពី​ឆ្នាំ​ទៅ។​

#៣ Juan Mata - Manchester United

Mata គឺ​ជា​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់​បិសាច​ក្រហម​ បាន​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កីឡា និង​សេដ្ឋកិច្ច​ នៅ​សាកល​វិទ្យាល័យ​ Camilo Jose Cela ស្ថិត​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ។​

#២ Edwin van der Sar

អតីត​អ្នក​ចាំ​ទី​ដៃ​ស្អិត​ Van der Sar របស់​ Manchester United បច្ចុប្បន្ន​គឺ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្លឹប​បាល់ទាត់​ Ajax។ លោក​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​កីឡា​អន្តរជាតិ​ និង​អនុបណ្ឌិត​លើ​មុខ​វិជ្ជា​ដដែល។​

#១ Frank Lampard

Lampard បាន​ចំណាយ​ពេល​១៣​ឆ្នាំ ជាមួយ​ Chelsea និង​ជា​កីឡាករ​រក​គ្រាប់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ ២១១​គ្រាប់​ ទោះ​លេង​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ក៏​ដោយ។​ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​អក្សរសាស្ត្រ៕

ប្រភព៖ Wikipedia អត្ថបទ៖ វិរ័ត្ន

មតិយោបល់