• 2018-10-05 03:25:21
  • បាល់ទាត់

គ្រូ​ទ័ព សង្ឃឹម​១២០​% ​លើក​ពាន Hun Sen Cup ​

  • 2018-10-05 03:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ​សង្ឃឹម​១២០​% ​សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​នេះ ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ។

លោក ភា សុភក្ត្

ពាន​រង្វាន់ Hun Sen Cup ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។ ដោយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អគ្គស្នងការ​នគរ​បាល​ជាតិ ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នា​ពហុ​កីឡដ្ឋាន​ជាតិ​ស្អែក​នេះ។ មុន​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ចាប់​ផ្ដើម ​លោក ភា សុភក្ត្រា ​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​និង​បាន​ចាប់​ឱកាស​ដឹក​នាំ​ក្រុម​ក្រសួង​ការពារ​ជាតិ​លើក​ដំបូង​បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​សង្ឃឹម​១២០​%​សម្រាប់​ការ​ប្រកួត​នេះ។ យើង​មាន​ឆន្ទៈ តាំង​ចិត្ត ​និង​រៀបចំ​ក្រុម​បាន​យ៉ាង​ល្អ”។

បន្ថែម​ពី​លើ​ការ​តាំង​ចិត្ត​ខ្ពស់​ខ្លាំង​នេះ ​លោក ភា សុភក្ត្រា ​បាន​បន្ថែម​​ថា​៖ “ខ្ញុំ​និយាយ​ដូច្នេះ ​ព្រោះ​កម្រិត​ប្រកួត​ប្រជែង ​ជា​ពិសេស​សមិទ្ធផល​របស់​យើង ​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ​ស្វាយ​រៀង ​និង​ណាហ្គាវើល ​កន្លង​មក ​គឺ​ជា​កម្លាំង​ចិត្ត​ខ្លាំង​សម្រាប់​កីឡាករ​យើង។ បើ​ប្រៀប​ធៀប​ជាមួយ​ប៉ូលិស ​ពួកគេ​ឡើង​មក​ដោយ​មិន​ពិបាក​ខ្លាំង​នោះ​ទេ”។

ពាន​រង្វាន់ Hun Sen Cup ​ខាង​លើ ​មាន​ប្រាក់​រង្វាន់​ដល់​៨០​លាន​រៀល ​ហើយ​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ​មាន​លក្ខណៈ​ប្លែក ​ដោយ​ប្រកួត​ជម្រុះ​ច្រើន​វគ្គ​មុន​ពេល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់