• 2018-09-28 08:27:19
  • វិភាគ

កីឡាករ​ជើង​ឆ្វេង​១០​រូប​កំពុង​ក្រឡុក​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​

  • 2018-09-28 08:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ប្រើ​ជើង​ឆ្វេង​គឺ​ជា​ធនធាន​ដ៏​កម្រ​នៅ​ក្នុង​ក្រុម​នីមួយ​ៗ​ដោយសារ​កីឡាករ​ភាគច្រើន​ មិន​ខុស​ពី​មនុស្ស​ទូទៅ​គឺ​កើត​មក​ប្រើប្រាស់​ខាង​ស្ដាំ​ច្រើន​ជាង។​ ទោះ​មាន​ចំនួន​តិច​តែ​កីឡាករ​ឆ្វេង​មួយ​ចំនួន​មាន​សក្ដានុពល​ខ្លាំង​មែនទែន​រហូត​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​កំពូល​លើ​ពិភពលោក។​

នៅ​ក្នុង​ក្រុម​ណា​ដែល​មាន​កីឡាករ​ឆ្វេង​​គឺ​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ការ​ជក់​ចិត្ត​ ពិសេស​គឺ​សមត្ថភាព​សុទ្ធ​បញ្ចូល​ទី​របស់​កីឡាករ​ជើង​ឆ្វេង​គឺ​ប្លែក​ភ្នែក​ជាង​កីឡាករ​ស្ដាំ។​ កាល​ពី​អតីតកាល​ក៏​មាន​ដែរ​កីឡាករ​ឆ្វេង​ដែល​លេចធ្លោ​ និង​ឈាន​ដល់​កម្រិត​កំពូល​ដូចជា Ryan Giggs, Diego Maradona និង​ Roberto Carlos ជា​ដើម។​ ចង់​ដឹង​ថា​កីឡាករ​ឆ្វេង​ណា​ខ្លះ​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​លើ​ទីលាន​វាល​ស្មៅ​នា​ពេល​បច្ចុប្បន្ន​សូម​មើល​១០​នាក់​ខាង​ក្រោម​នេះ៖

#១០ Jan Vertonghen ខ្សែ​ការពារ​កណ្ដាល​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ និង​ Tottenham

#៩​ Nemanja Matic ខ្សែ​បម្រើ​ការពារ​ក្រុម​ជម្រើស​ជាតិ​ស៊ែប​ និង​ Manchester United

#៨ Samuel Umtiti ខ្សែ​ការពារ​កណ្ដាល​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ Barcelona

#៧ David Alaba ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អូទ្រីស​ និង​ Bayern Munich

#៦ Marcelo ខ្សែ​ការពារ​ឆ្វេង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ និង​ Real Madrid

#៥ James Rodriguez ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ និង​ Bayern Munich

#៤ Angel di Maria ខ្សែ​បម្រើ​ស្លាប​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ Paris Saint-Germain

#៣ Gareth Bale ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​វែល និង​ Real Madrid

#២ Mo Salah ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប និង​ Liverpool

#១ Lionel Messi ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ និង​ Barcelona

ប្រភព៖ Wikipedia អត្ថបទ៖ វិរ័ត្ន

មតិយោបល់