• 2018-09-28 02:36:18
  • ព័ត៌មាន

ក្រៅ​ពី​ Champions League តើ​ VAR នឹង​ប្រើ​នៅ​ពាន​រង្វាន់​ណា​ទៀត?

  • 2018-09-28 02:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ UEFA បាន​ប្រកាស​ថា​បច្ចេកវិទ្យា​​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ (VAR) នឹង​ដាក់​ឲ្យ​ប្រើ​នៅ​​កម្មវិធី​ Champions League ចាប់​ពី​រដូវ​កាល​ក្រោយ​ ២០១៩/២០២០​ទៅ។​

VAR បាន​ប្រើប្រាស់​យ៉ាង​ជោគជ័យ​នៅ​​ World Cup រុស្ស៊ី​ដោយ​ជួយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​សម្រេច​ចិត្ត​ធំៗ​មួយ​ចំនួន​កុំ​ឲ្យ​មាន​ការ​ខុស​ឆ្គង។​

ក្រៅពី​ Champions League សហព័ន្ធ​ទ្វីប​អឺរ៉ុប​បាន​​សម្រេច​ថា​ VAR ក៏​នឹង​ប្រើ​នៅ​ Super Cup ២០១៩, Euro ២០២០, Europa League ២០២០/២១ និង​ Nations League វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០២១។ កាល​ពី​ World Cup បច្ចេកវិទ្យា​ VAR បាន​កែប្រែ​កំហុស​មួយ​ចំនួន​ដូចជា ការ​ផ្ដល់​បាល់​ចូល​ទី, Offside, ប៉េណាល់ទី​ និង​កាត​ក្រហម​ជា​ដើម៕ ​

ប្រភព៖ FIFA ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់