• 2018-09-28 02:11:17
  • ប្រវត្តិ​​

Barca កែ​ប្រែ​ផ្នែក​មួយ​ចំនួន​លើ​ឡូហ្គោ​របស់​ក្លឹប

  • 2018-09-28 02:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​កែប្រែ​ឡូហ្គោ​ចាស់​របស់​ខ្លួន​ដែល​បាន​ប្រើប្រាស់​អស់​រយៈ​ពេល​​ប្រមាណ​១៦​ឆ្នាំ។​ យ៉ាង​ណា​ការ​ផ្លាស់ប្ដូរ​គឺ​មាន​លក្ខណៈ​តិច​តួច​ប៉ុណ្ណោះ​ បើ​មិន​ចាប់​អារម្មណ៍​អាច​នឹង​មើល​មិន​ដឹង។

ឡូហ្គោ​ដែល​យើង​ឃើញ​បច្ចុប្បន្ន​គឺ​ក្រុម​យក្ស​របស់​កាតាឡាន់​បាន​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០០២​មក​ រចនា​ដោយ​លោក​ Claret Serrahima ជា​ Designer ជនជាតិ​អេស្ប៉ាញ កើត​ក្នុង​ទីក្រុង​បាសេឡូណា​ផ្ទាល់​។​

ភាព​កែប្រែ​របស់​ឡូហ្គោ​ថ្មី​មាន​ដូចជា​ផ្ទៃ​ពណ៌​ខៀវ​ក្រហម​នៅ​ខាង​ក្រោម​បាន​ប្ដូរ​ពី​ ៧​មក​៥​ក្រឡា​វិញ​។​ ពាក្យ​ FCB នៅ​ផ្នែក​កណ្ដាល​ត្រូវ​បាន​ដក​ចេញ​ ហើយ​ផ្នែក​ខាង​ក្នុង​ត្រូវ​ពង្រីក​ធំ​ជាង​មុន​នឹង​បត់បែន​ទៅ​តាម​លំនាំ​ខាង​ក្រៅ។

ប្រភព​ពី​ក្លឹប​ប្រកាស​ថា​ឡូហ្គោ​ថ្មី​នឹង​ចាប់​ផ្ដើម​ប្រើប្រាស់​ចាប់​ពី​រដូវ​កាល​ ២០១៩-២០២០​តទៅ​ដោយ​សម្រាប់​រដូវ​កាល​នេះ​ក្លឹប​នៅ​ប្រើ​ឡូហ្គោ​ចាស់​ដដែល៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់