• 2018-09-27 12:15:48
  • បាល់ទាត់

Bayern កំពុង​ត្រៀម​ចុង​ប៊ិច ស៊ីញេ​យក James ពី Real Madrid

  • 2018-09-27 12:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich ត្រូវ​បាន​សារព័ត៌មាន​អេស្ប៉ាញ​ល្បី​ឈ្មោះ​ Marca រាយ​ការណ៍​ថា កំពុង​ត្រៀម​ទិញ​ដាច់ James Rodriguez ពី​ក្លឹប Real Madrid។

បើ​តាម​ប្រភព​ដដែល​ ភ្នាក់ងារ​កីឡាករ​កូឡុំប៊ី លោក Jorge Mendes នឹង​ធ្វើ​ការ​ហោះ​ទៅ​អាល្លឺម៉ង់​ដើម្បី​ជួប​ថ្នាក់​ដឹកនាំ​ក្លឹប Bayern ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្ទេរ​ផ្លូវ​ការ​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៧ James បាន​ចាក​ចេញ​ពី Real Madrid ទៅ​ចូល​រួម​ជាមួយ Bayern ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​រយៈ​ពេល ២ រដូវ​កាល។ ក្នុង​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​នោះ​ផង​ដែរ ក្លឹប​ទាំង​ពីរ​បាន​ស្រុះស្រួល​គ្នា ដាក់​លក្ខខណ្ឌ​ទិញ​ផ្ដាច់​ក្នុង​នោះ។ បើ​តាម Sport Bild តម្លៃ​ទិញ​ផ្ដាច់​គឺ​ប្រមាណ ៤២ លាន​អឺរ៉ូ (ជិត ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

កាល​ពី​រដូវ​កាល​មុន James លេង​ឲ្យ​ Bayern បាន ៣៩ ប្រកួត និង​ស៊ុត​ចូល ៨ គ្រាប់។ ក្នុង​រដូវ​កាល​នេះ កីឡាករ​កូឡុំប៊ី​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង ៥ ប្រកួត ហើយ​គិត​មក​ទល់​ពេល​នេះ និង​ស៊ុត​ចូល ២ គ្រាប់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់