- 2018-09-27 04:00:37
- បាល់ទាត់
គ្រូស្វាយរៀង ជ្រើសរើសក្រុមណាជាម្ចាស់ជើងឯក Hun Sen Cup ?
- 2018-09-27 04:00:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្វាយរៀង ជ្រើសរើសក្រុមណាជាម្ចាស់ជើងឯក Hun Sen Cup ?
ចន្លោះមិនឃើញ
លីគកំពូលកម្ពុជាបានរកឃើញម្ចាស់ជើងឯកហើយ នៅឡើយតែពានរង្វាន់ Hun Sen Cup ១ទៀតប៉ុណ្ណោះ ដែលទើបតែដល់វគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតផ្ដាច់ព្រ័ត្រ Hun Sen Cup នឹងធ្វើឡើងនៅថ្ងៃទី៦ខែតុលាខាងមុខ រវាងក្រុមក្រសួងការពារជាតិ និងប៉ូលិស នៅកីឡដ្ឋានជាតិអូឡាំពិក។ គូផ្ដាច់ព្រ័ត្រនេះ ត្រូវបានលោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងគិតថានឹងល្អមើលមិនខាន។ សម្រាប់ក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាននេះវិញ លោកសូមជ្រើសយកក្រសួងការពារជាតិហើយ ព្រោះពួកគេពិតជាធ្វើបានល្អមែនទែននៅរដូវកាលនេះ។
មួយវិញទៀត ប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ លោក Conor គិតថាបើប៉ូលិសរកគ្រាប់បាល់បានមុនទៀត នោះការប្រកួតកាន់តែស្វិតស្វាញនិងជក់ចិត្តមិនខាន។ រំលឹកទៅវិញថា ក្រុមព្រះខ័នរាជស្វាយរៀងជាក្រុមម្ចាស់ជើងឯក Hun Sen Cup ឆ្នាំចាស់ ហើយពួកគេធ្លាក់ចេញនៅឆ្នាំនេះ ក៏ដោយសារថ្វីជើង ក្រសួងការពារជាតិនេះដែរ៕