• 2018-09-27 02:03:45
  • បាល់ទះ

ជំនួប​បាល់ទះ​ក្រុម​ខ្លាំង​វិសាខា​ខ្មែរ និង​វិសាខា​ថៃ អ្នក​ទស្សនា​ចូល​មើល​ដោយសេរី​

  • 2018-09-27 02:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទះ​វិសាខា​ថៃ ក្នុង​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ រសៀល​​នៅ​ទីលាន​ហ្គេន​ភ្នំពេញ។

ក្រុម​វិសាខា​កម្ពុជា​

បើ​តាម​លោក សាន​ សុក្រិត គ្រូ​បង្វឹក​ក្រុម​បាល់ទះ​វិសាខា​បាន​ឲ្យ​ដឹង​ថា ជំនួប​មិត្ត​ភាព​នេះ​ធ្វើ​ឡើង​ ដើម្បី​ដក​ស្រង់​បទ​ពិសោធ​​នៃ​ក្រុម​ទាំង​ពីរ​។ ជាង​នេះ​ទៅ​ទៀត​ខាង​ក្រុម​វិសាខា​ថៃ​ ចង់​មក​ឃើញ​ភាព​រីក​ចម្រើន​នៃ​វិស័យ​បាល់ទះ​កម្ពុជា​​។ ការ​ប្រកួត​នេះ​អ្នក​ទស្សនា​អាច​ចូល​មើល​ដោយ​សេរី ដោយ​មិន​មាន​លក់​សំបុត្រ​អ្វី​ឡើយ។

លោក​បន្ថែម​ថា ខាង​ក្រុម​វិសាខា​​ថៃ​មាន​កីឡាករ​បរទេស​​ល្អ​ៗ​មួយ​ចំនួន ដែល​ក្នុង​នោះ​ក៏​មាន​កីឡាករ​មក​ពី​ប្រទេស​ប្រេស៊ីល​ផង​ដែរ។ វិសាខា​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​បាន​គ្រង​ជើង​ឯក​កីឡាករ​ជាតិ​លើក​ទី​២ ក្នុង​ប្រទេស​កីឡា​បាល់ទះ​៕

ក្រុម​វិសាខា​ថៃ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់