• 2018-09-26 13:28:26
  • បាល់ទាត់

គ្រូ​ PSG យល់យ៉ាងណា រឿង Dani Alves ជាប់​ក្នុង​ FIFPro World XI?

  • 2018-09-26 13:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ PSG លោក​ Thomas Tuchel បាន​និយាយ​ការពារ​កូន​ក្រុម​របស់​លោក​ក្រោយ​មាន​ការ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​ចូល​ក្នុង​បញ្ជី​ FIFPro WorldXI ដោយ​សារ​តែ​ Dani Alves បាន​រង​របួស​ជង្គង់​រហូត​ខក​ខាន​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក​នៅ​ទឹក​ដី​រុស្ស៊ី​។

លោក​ Tuchel បាន​និយាយ​ថា​៖ "វា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ​ដែល​ Alves បាន​ជាប់​ក្នុង​ FIFPro WorldXI។ គេ​ជា​កីឡា​ករ​លេង​ល្អ​ក្នុង​រដូវ​កាល​នេះ​ ប៉ុន្តែ​ដោយ​សំណាង​អាក្រក់​គេ​របួស​មុន​ពេល​ World Cup បើ​មិន​របួស​ Alves នឹង​លេង​ឲ្យ​ប្រេស៊ីល។ Alves ជា​ប្រភេទ​កីឡាករ​ដែល​នឹង​រំពឹង​ជាប់​ក្នុង​បញ្ជី​នេះ"។

កាល​ពី​ដើម​សប្ដាហ៍​នេះ Alves ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​ឈ្នះ​ពាន​រង្វាន់ FIFPro WorldXI។ ទោះ​ជា​យ៉ាង​ណា ការ​ឈ្នះ​នេះ​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន ព្រោះ​កីឡាករ​ប្រេស៊ីល​មិន​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​តាំង​ពី​ខែ​ឧសភា មក​ម្ល៉េះ។ កីឡាករ​ការពារ​ស្លាប​ស្ដាំ​មួយ​ចំនួន​ដែល​មជ្ឈដ្ឋាន​បាល់ទាត់​ភាគ​ច្រើន​រំពឹង​ថា​ឈ្នះ​ពាន​រង្វាន់​នេះ ដូច​ជា Kyle Walker និង Dani Carvajal ជា​ដើម បែរ​ជា​មិន​ឈ្នះ​ទៅ​វិញ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ពិធី​ចែក​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ FIFA ឆ្នាំ​នេះ មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន។ តួ​យ៉ាង Mohamed Salah ដែល​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​កំពូល​ទាំង​បី​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់ FIFA បែរ​ជា​មិន​បាន​ជាប់​ក្នុង FIFPro WorldXI។ អ្នក​ចាំ​ទី Toby Courtios បាន​ឈ្នះ​ពាន​រង្វាន់​អ្នក​ចាំ​ទី​ល្អ​បំផុត​របស់ FIFA តែ​អ្នក​ចាំ​ទី David De Gea ទៅ​វិញ​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង FIFPro WorldXI។ កីឡាករ​បង្ហាញ​ទម្រង់​លេង​ល្អៗ​មួយ​ចំនួន​កាល​ពី​រដូវ​កាល​មុន ដូច​ជា Kevin De Bruyne និង Kyle Walker ជា​ដើម សុទ្ធ​តែ​មិន​មាន​វត្តមាន​ក្នុង FIFPro WorldXI។ ចំណែក​ឯ​គ្រាប់​បាល់​របស់ Salah ស៊ុត​ចូល​ Everton (មិន​បាន​ជាប់​ជា​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​លីគ​អង់គ្លេស​) ត្រូវ​បាន​ជ្រើស​រើស​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​ទៅ​វិញ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់